(ភ្នំពេញ​​)៖ នៅ​​ថ្ងៃអាទិត្យ​​ ទី១១​ ខែធ្នូ​​ ឆ្នាំ​ ២០១៦​​ សូម​​យក​​ព័ត៌មាន​​សំ​​ខាន់​​ៗ​នេះ​​ ដែល​​កើតមាន​​នៅក្នុង​​សប្តាហ៍​​នេះ​​ចំនួន១០ផ្សាយ​​ជូន​​លោកអ្នក​​!​ សូម​​អាន​​ព័ត៌មាន​​ប្រចាំ​​សប្តាហ៍​​៖

1: សម្តេចតេជោ ហ៊ុន​ សែន៖ «ខ្ញុំមិនបានរើសអើងកីឡាណាមួយទេ! កីឡាប្រដាល់នេះ ខ្ញុំយកចិត្តទុកដាក់មុនគេទៅទៀត» (Video inside)

2: សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យសហព័ន្ធកីឡាប្រដាល់ ធ្វើពិធីបដិសណ្ឋារកិច្ចកីឡាប្រដាល់ពិភពលោក ប៉ាក់ គីអាវ ពេលទស្សនកិច្ចនៅកម្ពុជា (Video inside)

3: ក្រោយដកតំណែងលោក សម រង្ស៊ី ចេញដាក់លោក កឹម សុខា​ ជំនួសជាប្រធានក្រុមមតិភាគតិច, លោក កឹម សុខា​ ត្រូវក្រុមសកម្មជនហៅឱ្យទៅជួប លោក សម រង្ស៊ី ដោយផ្ទាល់នៅសហរដ្ឋអាមេរិក

4: អ្នកនាំពាក្យក្រសួងការបរទេស៖ បញ្ហាតំបន់សមុទ្រ​ចិន​ភាគខាងត្បូង អាចនឹង​ត្រូវលើកឡើង​ក្នុងកិច្ច​ពិភាក្សាទ្វេភាគី​រវាងប្រធានាធិបតី​ហ្វីលីពីន​ និង​សម្តេចតេជោ ហ៊ុន សែន

5: ធី សុវណ្ណថា ឆ្លើយតបព្រះអង្គម្ចាស់ ធម្មិកោ៖ «ព្រះមហាក្សត្រ ព្រះរាជទានទោសឲ្យលោក កឹម សុខា ត្រឹមតែបទល្មើស «បដិសេធការចូលខ្លួន», នាងខ្ញុំគ្រោងប្តឹងបន្តលើបទល្មើសផ្សេង, មិនមែនជាការប្រមាថព្រះមហាក្សត្រទេ»

6: លោក កឹម សុខា៖ គណបក្សឈ្នះឆ្នោត​ទាំងពីរ​ត្រូវធ្វើការ​ជាមួយគ្នា ដើម្បី​មានសេចក្តីសុខ​យូរអង្វែង​សម្រាប់ជាតិ​និងប្រជាជន

7: លោក កឹម សុខា​ គ្រោងលើកសំណើ​ធ្វើវិសោធនកម្ម​ច្បាប់ ឱ្យ​ពលករខ្មែរ​ក្រៅប្រទេស មានឱកាស​ចុះឈ្មោះ​បោះឆ្នោត​

8: រាជរដ្ឋាភិបាលចេញសេចក្តីសម្រេចបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមាននាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន

9: រដ្ឋមន្រ្តីក្រសួងបរិស្ថាន​សុំចៅហ្វាយ​ខេត្តទាំង២១​នៅទូទាំងប្រទេស ពង្រឹង​បន្ថែមលើ​ការបង្ការ ទប់ស្កាត់ និង​បង្ក្រាបបទល្មើស​ធនធាន​ធម្មជាតិ​

10: លោក Hwang Kyo-ahn បានក្លាយជាប្រធានាធិបតីស្តីទី របស់កូរ៉េខាងត្បូង បន្ទាប់ពីលោកស្រី ផាក គឺនហេ ត្រូវបានសភាបោះឆ្នោតដកចេញពីតំណែង