(សេអ៊ូល)៖ យោងតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនាយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Hwang Kyo-ahn បានក្លាយជាប្រធានាធិបតីស្តីទីរបស់កូរ៉េខាងត្បូង។ លោក Hwang Kyo-ahn បានកោះប្រជុំគណៈរដ្ឋមន្ត្រីជាលើកដំបូង នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះ នាទីក្រុង Seoul បន្ទាប់ពីបានកា្លយជាប្រធានាធិបតីស្តីទី។

នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះ នៅក្នុងកិច្ចប្រជុំសភាពេញអង្គ សភាកូរ៉េខាងត្បូង បានយល់ព្រមបោះឆ្នោតគាំទ្រឲ្យលោកស្រី ផាក ចុះចេញពីមុខតំណែង ក្នុងសំឡេង២៣៤ នៃសំឡេងតំណាងរាស្ត្រសរុប៣០០។ ដូច្នេះវាមានន័យថា លោកស្រី នឹងត្រូវគេទម្លាក់ចេញពីមុខតំណែងជាផ្លូវការ នៅក្រោយពេលតុលាការធម្មនុញ្ញ ផ្ដល់សុពលភាពលើការបោះឆ្នោត លើនីតិវិធីនេះយ៉ាងយូររយៈពេល១៨០ថ្ងៃ៕