(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
១៖ ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់មិនទាន់ឈានដល់កម្រិតប៉ះពាល់ដល់សុខភាព គួរឱ្យព្រួយបារម្ភនៅឡើយទេ (ចុចអាន)
២៖ រដ្ឋសភាចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំប្រចាំឆ្នាំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅអូស្ត្រាលី របស់គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយសម្តេច ហេង សំរិន (ចុចអាន)
៣៖ ថវិកាជាង១លានដុល្លារ បានមកពីការដកកម្រៃពីសំបុត្រចូលទស្សនាតំបន់អង្គរ ត្រូវបានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា(ចុចអាន)
៤៖ យន្ដហោះដ្រូន១គ្រឿង ធ្លាក់ចំកណ្ដាលព្រៃ នៅស្រុកគិរីសាគរ ខេត្តកោះកុង, សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកម្ចាស់ (ចុចអាន)
៥៖ ខេត្តកំពតជាប់ជាគោលដៅទេសចរណ៍ ល្អបំផុតមួយក្នុងចំណោម៥២លើលោក ដែលភ្ញៀវទេសចរគួរទៅកម្សាន្តក្នុងឆ្នាំ២០២០, នេះបើតាមកាសែត New York Times (ចុចអាន)
៦៖ អាជ្ញាធរច្រានចោលព័ត៌មានថា ពលរដ្ឋស្រុកអង្គរបូរី ខេត្តតាកែវ ជួលដីឲ្យជនជាតិវៀតណាមជាង៣ពាន់ហិកតា (ចុចអាន)
៧៖ បាញ់សម្លាប់គូដណ្តឹងជានិស្សិតពេទ្យ ដែលត្រៀមរៀបការនៅខែមីនា ឆ្នាំ២០២០ ព្រោះភ្លើងប្រចណ្ឌ, ជនដៃដល់ជាមន្ត្រីយោធាពាក់ស័ក្តិ៤ (ចុចអាន)
៨៖ រាជរដ្ឋាភិបាល បង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេសម្រាប់ អភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តកែប និងមណ្ឌលគិរី (ចុចអាន)
៩៖ ករណីក្មេងស្រី ៤នាក់ ព្រួតវាយក្មេងស្រីម្នាក់ នៅវិទ្យាល័យផ្សារដើមថ្កូវ ត្រូវបានដោះស្រាយបញ្ចប់, សមត្ថកិច្ចឲ្យអាណាព្យាបាល និងសិស្សបង្កសុំទោសឪពុកម្តាយ និងយុវតីរងគ្រោះ (ចុចអាន)
១០៖ អបអរសាទរ! កម្ពុជាទទួលបានរង្វាន់ស្តង់ដាគុណភាពទេសចរណ៍ចំនួន ១៥ ពីអាស៊ាន (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ ទីបំផុតក្រុមហ៊ុនមេរបស់ Google ក្លាយជាក្រុមហ៊ុនទី៤នៅអាមេរិក ដែលមានតម្លៃសរុប១ទ្រីលានដុល្លារក្នុងទីផ្សារ (ចុចអាន)
២៖ លោក ស៊ី ជិនពីង ក្លាយជាប្រធានាធិបតីចិនដំបូង ដែលទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា មិនធ្លាប់មាន១៩ឆ្នាំមកនេះ (ចុចអាន)
៣៖ មន្ទីរបញ្ចកោណទទួលសំណើពីរដ្ឋបាល ដូណាល់ ត្រាំ ឲ្យកងសាងជញ្ជាំងព្រំដែនប្រវែង ៤៣៥គីឡូម៉ែត្រជាមួយមិចស៊ីកូ (ចុចអាន)
៤៖ ប្រធានាធិបតីអ៉ីរ៉ង់៖ «ពេលនេះយើងកំពុងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ច្រើនជាងមុនទៅទៀត និងគ្មានព្រំដែននោះឡើយ» (ចុចអាន)
៥៖ លោកស្រីអភិបាលក្រុងហុងកុង៖ «គោលកាណ៍ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ អាចបន្តរហូតលើសពីឆ្នាំ២០៤៧ ដរាបណាហុងកុងផ្ទាល់មិនបំផ្លាញវា» (ចុចអាន)
៦៖ ថៃរកឃើញអ្នកដំណើរទីពីរដែលមានផ្ទុកវីរុសរលាកផ្លូវដង្ហើមថ្មី មកពីប្រទេសចិន (ចុចអាន)
៧៖ វីរុសផ្លូវដង្ហើមថ្មី ដែលផ្ទុះឡើងនៅប្រទេសចិន ឆក់យកជីវិតមនុស្ស២នាក់ហើយ! (ចុចអាន)
៨៖ ក្រោយបែកធ្លាយសំឡេងរិះគន់ប្រធានាធិបតីខ្លួនឯង ពេលនេះនាយករដ្ឋមន្ត្រីអ៊ុយក្រែន «ដាក់ពាក្យសុំលាលែងពីតំណែង» (ចុចអាន)
៩៖ អារ៉ាប៊ីសាអូឌីតទើបបង់ថ្លៃការពារ «៥០០លានដុល្លារ» ឲ្យសហរដ្ឋអាមេរិក, នេះបើតាមប្រភពពី CNN (ចុចអាន)
១០៖ របាយការណ៍ថ្មី៖ ចំនួនអ្នកធ្វើអត្តឃាតក្នុងប្រទេសជប៉ុន ធ្លាក់ចុះដល់អាត្រាទាបបំផុត ក្នុងអំឡុង៤០ឆ្នាំចុងក្រោយនេះ (ចុចអាន)
១១៖ អាមេរិកទើបបង្ហើបថា «ទាហាន១១នាក់រងរបួស» ក្នុងការវាយប្រហារដោយមីស៊ីលអ៉ីរ៉ង់ លើមូលដ្ឋានទ័ពអាមេរិកនៅអ៉ីរ៉ាក់ (ចុចអាន)
១២៖ បទវិភាគអន្តរជាតិ៖ តើគ្រោះរញ្ជួយនយោបាយនៅក្នុងប្រទេសរុស្ស៊ី បង្ហាញពីចេតនាអ្វីរបស់លោក វ្ល៉ាឌីមៀ ពូទីន? (ចុចអាន)