(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន៖ មានតែជនអគតិមានបំណងបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងឆន្ទៈប្រជាពលរដ្ឋទេ ទើបណែនាំពលរដ្ឋមិនឲ្យទៅបោះឆ្នោត (ចុចអាន)
២៖ អង្គការនិកហ្វិក និងខុមហ្វ្រែល ប្រកាសមិនចូលរួមសង្កេតការណ៍បោះឆ្នោត, អ្នកនាំពាក្យគ.ជ.ប៖ ការមិនចូលរួមរបស់អង្គការ២នេះ មិនប៉ះពាល់ដល់ដំណើរការបោះឆ្នោតទេ (ចុចអាន)
៣៖ ឧកញ៉ា ហូរ ចំរើន ត្រូវបានកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួន ពាក់ព័ន្ធការបាញ់បោះសេរីកាលពីពេលថ្មីៗនេះ (ចុចអាន)
៤៖ រាជរដ្ឋាភិបាលកម្ពុជា ដាក់ឲ្យចរាចរក្រដាសប្រាក់២ម៉ឺនរៀលគំរូថ្មី ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ (ចុចអាន)
៥៖ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ប្រកាស បញ្ជូនសមាជិក២០០០នាក់ និងចំណាយជិត២០ម៉ឺនដុល្លារ ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោត ស្របពេលនិកហ្វិក និងខុមហ្វ្រែល មិនចូលរួម (ចុចអាន)
៦៖ អ្នកវិភាគ ហៅការមិនចូលរួមសង្កេតការណ៍បោះឆ្នោតរបស់ អង្គការខុមហ្វ្រែល និងនិកហ្វិកថា គ្រាន់តែជាការធ្វើតាមខ្សែញាក់របស់បរទេសដែលនៅពីក្រោយខ្នងខ្មោចបក្សសង្គ្រោះជាតិ (ចុចអាន)
៧៖ លោក កែវ ពុទ្ធរស្មី ទទួលបានគ្រឿងឥស្សរិយយសពីប្រទេសជប៉ុន ក្រោយបានរួមចំណែកធ្វើឲ្យប្រសើរនៃទំនាក់ទំនងកម្ពុជា-ជប៉ុន (ចុចអាន)
៨៖ ជម្រើសកម្ពុជា៖ គោរពសិទ្ធិប្រជាពលរដ្ឋខ្មែរជាង១៥លាននាក់ មិនមែនក្រុមជនក្បត់ជាតិ១១៨នាក់នោះទេ (ចុចអាន)
* ព័ត៌មានអន្តរជាតិ ( International News)
១៖ កូរ៉េខាងជើងប្រកាស «លុបចោលជំនួបកំពូលជាមួយកូរ៉េខាងត្បូង និងព្រមានលុបចោលគំរោងជួបគ្នារវាង លោក គីម និងលោក ត្រាំ ថែមទៀត» (ចុចអាន)
២៖ កូរ៉េខាងត្បូង «សោកស្តាយដែលកូរ៉េខាងជើងលុបចោលជំនួប និងការព្រមានគិតឡើងវិញអំពីជំនួបលោក គីម និងលោក ត្រាំ» (ចុចអាន)
៣៖ ប្រទេសចិន «ចេញមុខអំពាវនាវឲ្យកូរ៉េខាងជើង និងអាមេរិកបង្កើតបរិយាកាសល្អ» ដើម្បីបន្តគម្រោងរៀបចំជំនួប គីម-ត្រាំ ជាប្រវត្តិសាស្ត្រ! (ចុចអាន)
៤៖ ឥណ្ឌា៖ ស្ពានអាកាសកំពុងស្ថិតក្នុងសាងសង់ «ស្រាប់តែបាក់ចុះមក និងសង្កត់មនុស្សស្លាប់១៩នាក់» (ចុចអាន)
៥៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មី «ព្រមដោះលែងមេបក្សប្រឆាំង លោក Anwar Ibrahim» និងអនុញ្ញាតឲ្យចូលគាល់ព្រះមហាក្សត្រ! (ចុចអាន)
៦៖ ចំហាយក្តៅគគុកនៃជម្លោះហ្គាហ្សា-អ៊ីស្រាអែល៖ តួកគី និងអ៊ីស្រាអែល «សម្រេចបណ្តេញមន្ត្រីទូតចេញពីប្រទេសរៀងៗខ្លួន» (ចុចអាន)
៧៖ ពពកខ្មៅកំពុងរសាត់មកវិញ! កូរ៉េខាងជើងព្រមានអាមេរិក ជុំវិញការបង្ខំដដែលៗឲ្យខ្លួនបោះបង់ចោលអាវុធនុយក្លេអ៊ែរ (ចុចអាន)
៨៖ ក្រុមអ្នកជំនាញ៖ «អ៊ីស្រាអែលប្រើគ្រាប់កាំភ្លើងធ្វើជាច្បាប់ ដើម្បីលុបបំបាត់ពូជសាសន៍ប៉ាឡេស្ទីន» (ចុចអាន)
រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក វៃ ជីវ័ន្ត, លោក និល រដ្ឋា, កញ្ញា កុសល ជីឡាង និងលោក ពោជ លីគឹមហ៊ុន ៕