(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
* ព័ត៌មានជាតិ (Cambodia News)
១៖ ក្រសួងសុខាភិបាលប្រកាសថ្ងៃនេះថា អ្នកជំងឹកូវីដចំនួន២នាក់ទៀត បានជាសះស្បើយ សរុបអ្នកជាសះស្បើយកើនដល់១១៩នាក់ នៅសល់តែ៣នាក់ទៀតប៉ុណ្ណោះ មិនមានករណីឆ្លងថ្មីទេ (ចុចអាន)
២៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រើនរំលឹក៣ចំណុចដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (ចុចអាន)
៣៖ រដ្ឋមន្រ្តី ម៉ម ប៊ុនហេង បន្តអំពាវនាវឲ្យប្រុងប្រយ័ត្នបំផុតចំពោះជំងឺកូវីដ១៩ ទោះបីជាជំងឺនេះមានស្ថានភាពធូរស្រាល (ចុចអាន)
៤៖ លោកស្រី ឱ វណ្ណឌីន៖ វីរុសកូវីដ១៩ មិនដែលភ្លេចយើងនោះទេ ឱ្យតែមានឱកាសវានឹងចម្លងយើងជាថ្មីភ្លាម (ចុចអាន)
៥៖ WHO ប្រចាំកម្ពុជា៖ វ៉ាក់សាំងប្រឆាំងកូវីដ១៩ ត្រូវការពេលសាកល្បងច្រើនខែទៀត (ចុចអាន)
៦៖ អ្នកនាំពាក្យក្រសួងការងារ៖ កម្មកររោងចក្រ ដែលឈប់សម្រាកថ្ងៃចូលឆ្នាំ សោកស្ដាយក្រោយមិនបានអនុវត្ត តាមការណែនាំរបស់រាជរដ្ឋាភិបាល (ចុចអាន)
៧៖ ក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាសថា ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ស្របតាមរដ្ឋធម្មនុញ្ (ចុចអាន)
៨៖ នាយឧត្តមសេនីយ៍ នេត សាវឿន៖ គោលដៅរឹតបណ្ដឹងច្បាប់ចរាចរណ៍មាន ៥៦៨គោលដៅ ប្រើកម្លាំងជិត ៤ពាន់នាក់ នៅទូទាំងប្រទេសសម្រាប់អនុវត្តចាប់ដើមខែក្រោយនេះ (ចុចអាន)
៩៖ ម៉ាសពេទ្យចំនួន១០ម៉ឺន អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាល (ចុចអាន)
១០៖ រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ សម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រចក្រវាឡ ក្រោយធ្វើសកម្មភាពផ្សាយព័ត៌មាន រំលោភយ៉ាងធ្ងន់ធរដល់វិជ្ជាជីវៈសារព័ត៌មាន (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ លោក គីម ជុងអ៊ុន នៅមានជីវិត និងសុខភាពល្អជាធម្មតា, នេះបើតាមទីប្រឹក្សាជាន់ខ្ពស់លោក មូន ចេអ៉ីន (ចុចអាន)
២៖ លោក គីម ជុងអ៊ុន ផ្ញើសារថ្លែងអំណរគុណចំពោះក្រុមការងារ សាងសង់តំបន់ទេសចរណ៍នៅ Wonsan ចំពោះមុខពាក្យចចាមអារ៉ាម អំពីបញ្ហាសុខភាពលោក (ចុចអាន)
៣៖ ចិនរកឃើញករណីឆ្លង COVID-19 តែ៣ករណីប៉ុណ្ណោះកាលពីថ្ងៃអាទិត្យ ក្នុងនោះ២ករណីជាប្រភេទនាំចូល (ចុចអាន)
៤៖ ទីបំផុត! រុស្ស៊ី មានអ្នកឆ្លង COVID-19 លើសប្រទេសចិនហើយ! (ចុចអាន)
៥៖ ចំនួនករណីឆ្លង COVID-19 លើលោកកើនលើស ៣លាននាក់ហើយ, ស្លាប់លើស ២០ម៉ឺននាក់! (ចុចអាន)
៦៖ នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា៖ បច្ចុប្បន្នវិទ្យាស្ថាន មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការធ្វើតេស្តរកកូវីដ១៩ ដោយមិនទាន់មានបញ្ហាចោទទេ (ចុចអាន)
៧៖ អ៉ីតាលី ចាប់ផ្ដើមបើករោងចក្រឡើងវិញ នៅថ្ងៃទី៤ ខែឧសភា, សាលារៀននៅខែកញ្ញា (ចុចអាន)
៨៖ អត្រាឆ្លងជំងឺ COVID-19 នៅកូរ៉េខាងត្បូងបន្តស្ថិតក្នុងកម្រិតទាប ខណៈអ្នកជាសះស្បើយវិញបន្តកើនឡើង (ចុចអាន)
៩៖ ថៃប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ថ្មី៩នាក់ទៀត និងជាលើកដំបូងដែលនៅបាងកក គ្មានករណីឆ្លងថ្មី (ចុចអាន)
១០៖ WHO និងប៉ាស្ទ័រនៅតែព្រមានចំពោះស្ថានភាពជំងឺកូវីដនៅកម្ពុជា គឺមិនទាន់ធូរស្រាលនៅឡើយទេ (ចុចអាន)
១១៖ បុរសម្នាក់នៅរដ្ឋតិចសាស់ត្រូវឃាត់ខ្លួន ក្រោយការបង្ហោះសារលើ Facebook កុហកគេឯងថាខ្លួនឆ្លងជំងឺ COVID-19 (ចុចអាន)
១២៖ កុមារនៅអេស្ប៉ាញ ត្រូវបាន អនុញ្ញាត ឲ្យ ចេញ ក្រៅផ្ទះ បន្ទាប់ពីចំនួន អ្នកស្លាប់ ដោយសារ COVID-19 បន្តធ្លាក់ចុះ (ចុចអាន)
១៣៖ COVID-19 ផ្តាច់ជីវិតមនុស្សកើនដល់ ៨៧២នាក់នៅឥណ្ឌា ខណៈករណីឆ្លងវិញកើនដល់ ២៧,៨៩២ករណី (ចុចអាន)
១៤៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៉ីន ចង់បានភាពប្រាកដនិយម និងជាក់ស្តែង ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយកូរ៉េខាងជើង (ចុចអាន)