(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២០នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។
ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖
១៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ (ចុចអាន)
២៖ ទ័ពមួកខៀវកម្ពុជា៣នាក់ឆ្លង COVID-19 នៅប្រទេសម៉ាលី, ៨០នាក់ ក្នុងចំណោម ៣០០នាក់ទៀត កំពុងធ្វើតេស្តរកមេរោគ (ចុចអាន)
៣៖ សម្តេចតេជោ បន្តអំពាវនាវឱ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ១៩ ទោះបីមិនមានអ្នកកើតថ្មី (ចុចអាន)
៤៖ ក្រសួងការពារជាតិកម្ពុជា ទទួលសម្ភារពេទ្យទប់ស្កាត់វីរុស COVID-19 ពីក្រសួងការពារជាតិចិន ចំនួន១៦តោន មានតម្លៃ១លានដុល្លារ (ចុចអាន)
៥៖ ក្រសួងការងារ សម្រេចបញ្ចប់ការត្រួតពិនិត្យសុខភាពកម្មករដែលចូលធ្វើការវិញ ក្រោយឈប់សម្រាកការងារឱកាសចូលឆ្នាំថ្មី (ចុចអាន)
៦៖ ប្រមុខការទូតកម្ពុជា ជំរុញឱ្យអាស៊ាន-អាមេរិក រួមគ្នាបញ្ឈប់ការរាលដាលនូវព័ត៌មានមិនពិត ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ (ចុចអាន)
៧៖ ត្រីមាសទី១ ឆ្នាំ២០២០ រោងចក្រកើតថ្មីចំនួន៧៧រោងចក្រ មានកម្លាំងពលកម្មជាង២៧,០០០នាក់ (ចុចអាន)
៨៖ ក្រសួងរ៉ែ៖ កម្ពុជាលែងខ្វះខាតអគ្គិសនីប្រើប្រាស់ នៅឆ្នាំ២០២០ ខណៈម៉ាស៉ីនផលិតអគ្គិសនី ៤០០មេហ្គាវ៉ាត់ នៅស្រុកល្វាឯម សម្រេចបាន៨០%ហើយ (ចុចអាន)
៩៖ លោកស្រី ឱ វណ្ណឌីន៖ អាកាសធាតុក្ដៅមិនអាចបង្អាក់ការរាលដាលជំងឺកូវីដឡើយ តែបើត្រជាក់នឹងធ្វើឱ្យជំងឺនេះរាលដាលកាន់តែខ្លាំង (ចុចអាន)
១០៖ ក្រសួងសុខាភិបាល ព្រមានថា រលកនៃការចម្លង COVID-19 ថ្មី អាចនឹងកើតមានជាថ្មី បើពលរដ្ឋខ្វះការប្រុងប្រយ័ត្ន (ចុចអាន)