(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
១៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងសារទៅកាន់ពិភពលោក៖ ពេលនេះមិនមែនជាពេលភ័យខ្លាច និងរើសអើង តែជាពេលត្រូវរួមសាមគ្គីគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាលើសកលលោក មិនត្រូវទុកឲ្យមនុស្សស្លាប់នៅកណ្តាលសមុទ្រនោះទេ (ចុចអាន)
២៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសអនុញ្ញាតឲ្យអ្នកដំណើរក្នុងកប៉ាល់ WESTERDAM ដើរលេងកម្សាន្ដនៅក្នុងប្រទេសកម្ពុជា ដោយគ្មានការភ័យខ្លាច (ចុចអាន)
៣៖ សហជីពធំៗ៣ នៅកម្ពុជា ចេញសេចក្តីថ្លែងការណ៍ សោកស្តាយចំពោះការសម្រេចរបស់គណៈកម្មការអឺរ៉ុបពាក់ព័ន្ធនឹង EBA (ចុចអាន)
៤៖ លិខិតមិត្តអ្នកអាន៖ កម្ពុជាធ្វើមនុស្សធម៌ជួយជនជាតិអឺរ៉ុប និងពិភពលោក បើទោះបីអឺរ៉ុបប្រកាសកាត់ផ្នែកខ្លះនៃ EBA ពីកម្ពុជាក៏ដោយ (ចុចអាន)
៥៖ សៀវភៅ «ប្រាសាទព្រះវិហារ មោទនភាពជាតិខ្មែរ» របស់បណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ បង្ហាញអ្នកអានឱ្យយល់ច្បាស់ពីប្រវត្តិប្រាសាទព្រះវិហារ (ចុចអាន)
៦៖ ព័ត៌មានលម្អិត ជុំវិញប្រតិបត្តិការបង្ក្រាបគ្រឿងញៀន នៅក្លឹបកំសាន្ដ FLY ខណ្ឌជ្រោយចង្វារ, រកឃើញមនុស្ស ៤០នាក់ មានសារធាតុញៀន និង៦នាក់ផ្សេងទៀត ត្រូវបញ្ជូនទៅតុលាការ (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ ចំនួនមនុស្សស្លាប់នៅចិនកើនដល់ជិត១,៥០០នាក់ និងឆ្លងជាង៦៤,០០០នាក់ដោយសារវីរុស COVID-19 (ចុចអាន)
២៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង សន្យាកាត់បន្ថយផលប៉ះពាល់បង្កឡើងដោយវីរុស COVID-19 និងរក្សាឲ្យបានសន្ទុះអភិវឌ្ឍសេដ្ឋកិច្ច (ចុចអាន)
៣៖ វៀតណាមបដិសេធមិនឲ្យកប៉ាល់ដឹកភ្ញៀវទេសចរអឺរ៉ុបជាង១,១០០នាក់ចូលចត ព្រោះតែខ្លាចមានអ្នកផ្ទុកវីរុស COVID-19 (ចុចអាន)
៤៖ អ្នកដំណើររបស់នាវា WESTERDAM ចំនួន៤០៦នាក់ ត្រូវបានហោះចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ សម្រាប់ថ្ងៃទី១៤ ខែកុម្ភៈ (ចុចអាន)
៥៖ ជប៉ុនរាយការណ៍ពីករណីដំបូងនៃអ្នកស្លាប់ដោយសារវីរុស COVID-19 នៅក្នុងប្រទេសខ្លួន (ចុចអាន)
៦៖ សិង្ហបុរីបន្តរកឃើញអ្នកឆ្លងវីរុស COVID-19 ៨នាក់ថែមទៀត, ចំនួនសរុបកើនដល់៥៨ករណី (ចុចអាន)
៧៖ ថៃអនុញ្ញាតឲ្យកប៉ាល់ធំៗពីរគ្រឿងដឹកមនុស្សជាង៤,០០០នាក់ ចូលចតនៅកំពង់ផែកោះភូកេត ក្រោយពិនិត្យឃើញថា គ្មានវីរុស COVID-19 (ចុចអាន)
៨៖ លោក ឌូតឺតេ មិនព្រមលុបចោលការហាមប្រជាជនកោះតៃវ៉ាន់ចូលហ្វីលីពីនឡើយ ទោះតៃវ៉ាន់ព្រមានចាត់វិធានការឆ្លើយតបក្តី (ចុចអាន)
៩៖ ទ័ពអាកាសចិនបញ្ជូនក្បួនយន្តហោះដឹកជញ្ជូន Y-20 ជាលើកដំបូងទៅកាន់ទីក្រុង Wuhan នៃខេត្ត Hubei (ចុចអាន)
១០៖ ព្រឹទ្ធសភាអាមេរិកទើបបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់ ដែលនឹងរារាំងលោក ដូណាល់ ត្រាំ មិនឲ្យវាយប្រហារអ៉ីរ៉ង់ស្រេចតែចិត្តទៀត (ចុចអាន)
១១៖ ទីបំផុតភ្លើងឆេះព្រៃនៅរដ្ឋ NSW របស់អូស្ត្រាលីត្រូវគ្រប់គ្រងបានទាំងស្រុងហើយ (ចុចអាន)
១២៖ មេទ័ពកំពូលអ៉ីរ៉ង់៖ យើងនឹងបើកការវាយប្រហារលើអាមេរិក និងអ៉ីស្រាអែល បើពួកគេហ៊ានសាងកំហុសតែបន្តិច (ចុចអាន)
១៣៖ អាជ្ញាធរចិន ៖ បុគ្គលិកពេទ្យ១,៧០០នាក់ឆ្លងវីរុស COVID-19 ក្នុងនោះស្លាប់៦នាក់ (ចុចអាន)
១៤៖ អាជ្ញាធរចិន៖ មនុស្សសរុប៦,៧២៣នាក់ជាសះស្បើយពីវីរុស COVID-19 (កូរ៉ូណាថ្មី) និងចាកចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេស (ចុចអាន)