(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ប្រចាំថ្ងៃទី២២ ខែវិច្ឆការ ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
១៖ សម្តេចតេជោ ហ៊ុន សែន អបអរសាទរវីរការិនី កែ ឡេង ឈ្នះមេដាយមាសប៉េតង់ពិភពលោកលើកទី៤, ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់កម្ពុជាឈ្នះមេដាយមាសពិភពលោកប៉េតង់៤ លើកជាប់ៗគ្នា (ចុចអាន)
២៖ រដ្ឋមន្រ្តីព័ត៌មាន ប្រាប់វិទ្យុអាស៊ីសេរីឱ្យកែតម្រូវពាក្យ «របបក្រុងភ្នំពេញ» និងបំពេញកាតព្វកិច្ចផ្លូវច្បាប់សិន មុននឹងអនុញ្ញាតឱ្យបើកដំណើរការនៅកម្ពុជា (ចុចអាន)
៣៖ ក្រសួងព័ត៌មាន បើកភ្លើងខៀវឱ្យវិទ្យុខ្មែរប៉ុស្តិ៍ បើកដំណើរការនៅកម្ពុជា ប៉ុន្តែត្រូវបំពេញឯកសារតាមផ្លូវច្បាប់ (ចុចអាន)
៤៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េ ដែលរង់ចាំទទួលស្វាគមន៍សម្តេច (ចុចអាន)
៥៖ ស្វែងយល់ពីប្រវត្តិខ្លះនៃសាធាណរដ្ឋកូរ៉េ ជាទីដែលសម្តេចតេជោ ហ៊ុន សែន ត្រៀមទៅបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំ (ចុចអាន)
៦៖ ស្វែងយល់ពីជីវប្រវត្តិសង្ខេបនៃប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ដែលនឹងធ្វើជាម្ចាស់ផ្ទះទទួលថ្នាក់ដឹកនាំកំពូលអាស៊ាន (ចុចអាន)
៧៖ ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យគណបក្សសិទ្ធិមនុស្ស ពន្យារពេលបញ្ជូនបញ្ជីឈ្មោះសមាសភាពថ្នាក់ដឹកនាំថ្មីរយៈពេល ៦ខែ (ចុចអាន)
៨៖ សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនជនរួមជាតិ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជា លើកទី២១ និងទិវាជនមានពិការភាពអន្ដរជាតិ លើកទី៣៧ (ចុចអាន)
៩៖ ក្រសួងអភិវឌ្ឍន៍ជនបទ ចេញសេចក្ដីណែនាំដើម្បីចូលរួមបង្ការការខ្វះខាតទឹកប្រើប្រាស់ ខណៈកម្ពុជារងឥទ្ធិពលពីបាតុភូតអែលនីណូ (ចុចអាន)
១០៖ មេពន្ធដារ៖ ការប្រមូលចំណូលពន្ធឆ្នាំនេះ នឹងអាចសម្រេចលើសផែនការ ក្នុងអត្រាមួយគួរជាទីពេញចិត្ត សម្រាប់រាជរដ្ឋាភិបាល ខណៈមានមហិច្ឆតាកែប្រែទៅជា រដ្ឋបាលសារពើពន្ធឌីជីថល (ចុចអាន)
១១៖ ឯកអគ្គរដ្ឋទូតថ្មីសាធារណរដ្ឋកូរ៉េ សម្តែងការគួរសម សម្ដេចតេជោ ហ៊ុន សែន (ចុចអាន)
១២៖ រដ្ឋសភា នឹងពិភាក្សា និងអនុម័ត លើសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២០ និងសេចក្តីព្រាងច្បាប់ ៣ផ្សេងទៀត នៅសប្តាហ៍ក្រោយ (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ អាជ្ញាធរម៉ាឡេស៊ីចុះបង្ក្រាបនិងក្របួចបានជនជាតិចិនសរុបជិត៧០០នាក់ ដែលជាក្រុមឆបោកតាមប្រព័ន្ធអ៊ីនធើណែត (ចុចអាន)
២៖ ក្រសួងការពារជាតិអាមេរិកបើកផ្លូវឲ្យគម្រោងទំហំ១ពាន់លានដុល្លារ ស្តីពីការលក់កាំភ្លើងធំសម្រាប់បំពាក់លើនាវាចម្បាំងឲ្យឥណ្ឌា (ចុចអាន)
៣៖ ចិនទើបអំពាវនាវឲ្យអាមេរិកឈប់ដុតកម្តៅ ស្រាប់តែពេលនេះអាមេរិកបញ្ជូននាវាចម្បាំង-ពិឃាត បន្ថែមទៀតទៅកាន់សមុទ្រចិនខាងត្បូង (ចុចអាន)
៤៖ លោក ដូណាល់ ត្រាំ ប្រើប្រាស់សេតវិមានដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន និងបំផ្លាញសន្តិសុខជាតិ, នេះជាសម្តីប្រធានសភាអាមេរិក (ចុចអាន)
៥៖ ព្រលឹងហោះចេញពីខ្លួន! យន្តហោះហ្វីលីពីនឆាបឆេះ និងត្រូវបង្ខំចុះចតវិញយ៉ាងទាន់ហន់នៅអាមេរិក (ចុចអាន)
៦៖ សហរដ្ឋអាមេរិកពិតជាព្រួយបារម្ភខ្លាំងណាស់ ខ្លាចចិនលូកលាន់កិច្ចការបោះឆ្នោតតៃវ៉ាន់ (ចុចអាន)