(ភ្នំពេញ)៖
សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។

* ព័ត៌មានជាតិ (Cambodia News)

១៖ អ្នកគ្រប់គ្រង Facebook សម្តេចតេជោ៖ សម្តេចតេជោ ហ៊ុន សែន មិនមានចេញសារ ពាក់ព័ន្ធរឿងសំរាមនៅខេត្តកណ្តាលនោះទេ (ចុចអាន)

២៖ សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យបងប្អូនខ្មែរនៅប្រទេសឆែក តាមដានព័ត៌មានពីកម្ពុជាឲ្យបានជាប្រចាំ ពិសេសតាម Facebook សម្តេចផ្ទាល់ និងតាម Fresh News ចៀសវាងមានគេប្រឌិតព័ត៌មានមិនពិតពីកម្ពុជា (ចុចអាន)

៣៖ រដ្ឋមន្ត្រីការពារជាតិ ណែនាំកងទ័ពឱ្យត្រៀមកម្ចាត់ ទណ្ឌិត សម រង្ស៉ី និងបក្ខពួក ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ បង្កអស្ថិរភាព (ចុចអាន)

៤៖ ថ្ងៃទី១៥តុលាស្អែកនេះ ជាខួប៧ឆ្នាំនៃការយាងសោយទិវង្គត របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាពេលវេលាពលរដ្ឋខ្មែរសែនសោកសៅ និងសោកសង្រេងបំផុត (ចុចអាន)

៥៖ សម្ដេចតេជោ ហ៊ុន សែន បង្ហាញគោលដៅសំខាន់២ នៃគោលនយោបាយការពារជាតិ គឺធ្វើឲ្យមានសន្ដិភាព និងកសាងឱកាសអភិវឌ្ឍន៍ជាតិ (ចុចអាន)

៦៖ សម្ដេចតេជោ ហ៊ុន សែន៖ «ការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា និងបញ្ហាបដិវត្តន៍ពណ៌ ជារឿងដែលទាមទារឲ្យប្រុងប្រយ័ត្នខ្ពស់» (ចុចអាន)

៧៖ សារជូនពររបស់សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូនយោធិនទាំងអស់ នៃកងពលតូចលេខ៧០ ក្នុងឱកាសខួប២៥ឆ្នាំ (ចុចអាន)

៨៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ការសារភាព ជាជម្រើសតែមួយគត់ ដើម្បីជួយខ្លួនឯង និងជួយសង្គម សម្រាប់អ្នកដែលកំពុងលង់ខ្លួននឹងឧបាយកឧក្រិដ្ឋរបស់ទណ្ឌិត សម រង្ស៉ី (ចុចអាន)

៩៖ អតីតសមាជិកប្រតិបត្តិស្រុកបាណន់អតីត CNRP ចេញមុខសារភាព ប្រកាសមិនចូលរួមរដ្ឋប្រហារខុសច្បាប់ជាមួយទណ្ឌិត សម រង្ស៉ី នោះឡើយ (ចុចអាន)

១០៖ អតីតសកម្មជនបក្សប្រឆាំង ដែលប្រមាថថ្នាក់ដឹកនាំលើ Facebook ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ១៨ខែ (ចុចអាន)

១១៖ អតីតសមាជិកក្រុមប្រឹក្សាស្រុកភ្នំស្រុក របស់ អតីត CNRP ចេញមុខមកសារភាពកំហុស ហើយប្រកាសមិនពាក់ព័ន្ធនឹងសកម្មភាពរបស់ជនក្បត់ជាតិ សម រង្ស៉ី (ចុចអាន)

១២៖ តុលាការខេត្តកំពត ចោទប្រកាន់ សមាជិកក្រុមឧទ្ទាមម្នាក់ទៀត ពីបទរួមគំនិតក្បត់ (ចុចអាន)

១៣៖ តុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួនសមាជិកក្រុមឧទ្ទាម៤នាក់ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់ ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ (ចុចអាន)

១៤៖ ឯកអគ្គរាជទូតជប៉ុន កោតសរសើរកម្ពុជា ដែលខិតខំកសាងប្រទេសជាតិ ក្រោយភ្លើងសង្រ្គាម រហូតមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស (ចុចអាន)

១៥៖ ក្រសួងការងារ៖ មកទល់ថ្ងៃនេះ មិនទាន់មានពលរដ្ឋកម្ពុជាណាម្នាក់រងគ្រោះដោយសារព្យុះ នៅជប៉ុនឡើយ (ចុចអាន)

១៦៖ មេទ័ពខ្មែរ ប្រាប់មេទ័ពហ្វីលីពីនថា កងយោធពលខេមរភូមិន្ទ ប្តេជ្ញាការពារឲ្យបានដាច់ខាតនូវសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ (ចុចអាន)

* ព័ត៌មានអន្តរជាតិ (World News)

១៖ ក្រុមបាតុករនៅទីក្រុងហុងកុងត្រៀមប្រមូលផ្តុំគ្នាបន្តទៀតនាយប់ថ្ងៃចន្ទនេះ (ចុចអាន)

២៖ ព្យុះទីហ្វុង Hagibis ផ្តាច់ជីវិតប្រជាជនជប៉ុនកើនដល់៤០នាក់ និងរបួស១៨៩នាក់ (ចុចអាន)

៣៖ ទីបំផុត! រដ្ឋាភិបាលស៊ីរី យល់ព្រមរួមដៃគ្នាជាមួយឃើដ ដើម្បីទប់ទល់នឹងតួកគី (ចុចអាន)

៤៖ ទីបំផុតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កូរ៉េខាងត្បូង «សុខចិត្តចុះចេញពីតំណែង» ព្រោះទ្រាំមិនបាននឹងសម្ពាធពីមហាជន (ចុចអាន)

៥៖ ស៊ីរី៖ មនុស្ស១១នាក់ស្លាប់ក្នុងនោះមានទាំងអ្នកកាសែតបារាំង និង៧៤នាក់របួស ដោយសារការវាយប្រហារពីតួកគី (ចុចអាន)

៦៖ លោក ត្រាំ ប្រកាសថា «ចិនចាប់ផ្តើមទិញទំនិញកសិកម្មពីអាមេរិកវិញហើយ នៅក្នុងជំហានទី១នៃកិច្ចព្រមព្រៀងចិន-អាមេរិក»(ចុចអាន)

៧៖ អ្នកជំនាញអន្តរជាតិ៖ «ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើតួកគី មិនខុសពីដាក់ទោសប្រហារជីវិត ប៉ុន្តែអាមេរិក និងតួកគីប្រហែលជាមានកិច្ចចរចាសម្ងាត់» (ចុចអាន)

៨៖ ច្បាប់សន្តិសុខថ្មីរបស់អាល្លឺម៉ង់ បើកចំហទ្វារស្វាគមន៍ 5G របស់ Huawei (ចុចអាន)