ទស្សនាការផ្សាយផ្ទាល់២៤ម៉ោងរបស់ទូរទស្សន៍ខ្សែកាប Fresh News ប៉ុស្តិ៍លេខ៧៦, តាមរយៈ Smart TV, កុំព្យូទ័រ និងលើទូរស័ព្ទដៃ
(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
១៖ លោក គង់ គាំ៖ ការមិនទទួលយកសិទ្ធិ ស្មើនឹងសម្លាប់ជីវិតនយោបាយខ្លួនឯង (ចុចអាន)
២៖ អឺរ៉ុបសម្រេចយកពន្ធនាំចូលអង្កររបស់កម្ពុជា និងមីយ៉ាន់ម៉ា រយៈពេល៣ឆ្នាំ ចាប់អនុវត្តចាប់ពីថ្ងៃទី១៨ ខែមករាតទៅ ! (ចុចអាន)
៣៖ កម្ពុជាផ្ញើលិខិតទៅក្រុមហ៊ុន Amazon របស់អាមេរិក ករណីយករូបប្រាសាទអង្គរវត្ត ទៅធ្វើជាគម្របចានបង្គន់ និងកម្រាលជើងដាក់លក់តាម Online នាំឲ្យកក្រើក និងថ្កោលទោសខ្លាំងៗពីប្រជាពលរដ្ឋខ្មែរ (ចុចអាន)
៤៖ រដូវប្រាំងឆ្នាំនេះកម្ពុជាជួបគ្រោះក្តៅហួតហែងខ្លាំង កម្តៅហក់ឡើងដល់ ៤០-៤២អង្សា, សម្តេចតេជោ ដាក់ចេញវិធានការ៣សំខាន់ ឆ្លើយតបគ្រោះរាំងស្ងួតនេះ (ចុចអាន)
៥៖ ឯកអគ្គរដ្ឋទូតចិន៖ មហាអំណាចចិនរៀបចំពិសេស សម្រាប់ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅទីក្រុងប៉េកាំង ដោយជួបជាមួយមេដឹកនាំកំពូលៗ៤រូបរបស់ចិន (ចុចអាន)
៦៖ ឯកអគ្គរដ្ឋទូតចិន៖ ចិនបង្កើនការវិនិយោគកាន់តែច្រើននៅកម្ពុជា ដើម្បីបង្កើតការងារកាន់តែច្រើនជូនពលរដ្ឋខ្មែរ ជំរុញជីវភាពឱ្យកាន់តែប្រសើរឡើង (ចុចអាន)
៧៖ រដ្ឋសភាកម្ពុជា ប្រគល់តួនាទីជាម្ចាស់ផ្ទះជូនសភាអូស្រ្តាលី បន្តវេនធ្វើជាប្រធាននៃវេទិកា APPF លើកទី២៨ (ចុចអាន)
៨៖ សម្ដេចក្រឡាហោម ស ខេង៖ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
គ្មានការថយចុះដូចការព្រួយបារម្ភរបស់បុគ្គលមួយចំនួននោះទេ (ចុចអាន)
៩៖ តើថ្នាក់ដឹកនាំវ័យក្មេង និងយុវជនកម្ពុជា មានការប្ដេជ្ញាចិត្តអ្វីខ្លះ ដើម្បីចូលរួមចំណែកនៃភាពជោគជ័យ សម្រាប់កិច្ចប្រជុំ APPF លើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ (ចុចអាន)
១០៖ ក្រសួងធនធានទឹក ជូនដំណឹងពីការចុះត្រជាក់នៅកម្ពុជា លើកទី២ ចាប់ពីថ្ងៃទី២៥-២៧ ខែមករា, នៅតំបន់ជួរភ្នំខេត្តមណ្ឌលគិរី និងខេត្តព្រះវិហារ ចុះត្រជាក់ក្នុងរង្វង់ពី១៧-១៩អង្សាសេ (ចុចអាន)
១១៖ ឆ្នាំ២០១៨ អគ្គនាយកដ្ឋានកាំកុងត្រូល រកបានចំណូលជិត៣២លានដុល្លារ បើធៀបនឹងឆ្នាំ២០១៧ ទទួលបានជិត២៨លានដុល្លារតែប៉ុណ្ណោះ (ចុចអាន)
១២៖ ក្រសួងការងារ៖ គិតត្រឹមថ្ងៃ១៦ ខែមករានេះ មានរោងចក្រ ៨១% បាននិងកំពុងអនុវត្តការបើកប្រាក់ឈ្នួលជូនកម្មករ២ដងក្នុងមួយខែ (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ កិច្ចប្រជុំកំពូលត្រាំ-គីម ជាលើកទី២ទំនងជានឹងត្រូវធ្វើឡើង ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម (ចុចអាន)
២៖ មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ត្រៀមចេញទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីសម្រួលការរៀបចំជំនួបកំពូល ត្រាំ-គីម ជាលើកទីពីរ (ចុចអាន)
៣៖ មេទ័ពជើងទឹកអាមេរិកទទូចឲ្យមានការខិតខំពង្រឹងសមត្ថភាពកងនាវាថែមទៀត ដើម្បីទប់ទល់រុស្ស៊ីនិងចិននៅលើដែនសមុទ្រ (ចុចអាន)
៤៖ នាយករដ្ឋមន្រ្តីអេស៉្បាញ បង្ហាញជំហរគាំទ្រគំនិតចង់បង្កើតកម្លាំងទ័ពផ្ទាល់ខ្លួនពិតប្រាកដមួយសម្រាប់អឺរ៉ុប (ចុចអាន)
៥៖ សហរដ្ឋអាមេរិកកំពុងញុះញង់ឲ្យមានរដ្ឋប្រហារ នៅប្រទេសវេណេស៊ុយអេឡា, នេះបើតាមសម្តីរដ្ឋមន្ត្រីការបរទេស Jorge Arreaza (ចុចអាន)
៦៖ មនុស្សស្លាប់ជិត៩០០នាក់ ព្រោះតែអំពើហិង្សាយ៉ាងអាក្រក់នៅប្រទេសកុងហ្គោ កាលពីចុងឆ្នាំមុន (ចុចអាន)
៧៖ ឧបនាយករដ្ឋមន្ត្រីចិន Liu He នឹងបំពេញទស្សនកិច្ចនៅអាមេរិក ដើម្បីស្វែងរកផ្លូវបញ្ចប់សង្គ្រាមពាណិជ្ជកម្ម (ចុចអាន)
៨៖ បាងកកពុលកាន់តែខ្លាំង បង្ខំឲ្យអាជ្ញាធរបិទការដ្ឋានសំណង់ សម្អាតថ្នល់ និងម្ចាស់រថយន្តក្រុងជាង២ពាន់គ្រឿង ត្រូវប្តូរពីម៉ាស៊ូតទៅប្រើសាំងវិញ! (ចុចអាន)
៩៖ សហរដ្ឋអាមេរិក៖ ការបំពាក់កងកម្លាំងមីស៊ីលនៅអឺរ៉ុប គឺដើម្បីទប់ស្កាត់ការគំរាមកំហែងពីប្រទេសទំនើងៗ... (ចុចអាន)
១០៖ សហរដ្ឋអាមេរិក៖ បុរសម្នាក់ត្រូវចាប់ខ្លួនពាក់ព័ន្ធផែនការ វាយប្រហារសេតវិមាន និងអគារនានាក្នុងរដ្ឋធានីវ៉ាស៊ីនតោន (ចុចអាន)
១១៖ នាវាចម្បាំងអាមេរិកនិងអង់គ្លេស ធ្វើសមយុទ្ធរួមគ្នារយៈពេល៦ថ្ងៃ នៅលើដែនសមុទ្រចិនខាងត្បូង (ចុចអាន)