(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។

* ព័ត៌មានជាតិ (Cambodia News)

១៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ (ចុចអាន)

២៖ ទ័ពមួកខៀវកម្ពុជា៣នាក់ឆ្លង COVID-19 នៅប្រទេសម៉ាលី, ៨០នាក់ ក្នុងចំណោម ៣០០នាក់ទៀត កំពុងធ្វើតេស្តរកមេរោគ (ចុចអាន)

៣៖ សម្តេចតេជោ អំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ១៩ ទោះបីរកមិនឃើញអ្នកកើតថ្មីក៏ដោយ (ចុចអាន)

៤៖ ក្រសួងសុខាភិបាល៖ សូមបងប្អូនមេត្តាកុំរើសអើងអ្នកសង្ស័យថាអាចមានជំងឺកូវីដ១៩ ត្រូវចូលរួមទាំងអស់គ្នា ទប់ស្កាត់ ការរីករាលដាលជំងឺនេះ (ចុចអាន)

៥៖ សេចក្តីជូនដំណឹង៖ មានជនខិលខូចមួយចំនួនយក Logo របស់អង្គភាព Fresh News ទៅប្រើប្រាស់ធ្វើឲ្យមន្រ្តី និងសាធារណជនមានការភ័ន្តច្រឡំ (ចុចអាន)

៦៖ ប្រមុខការទូតកម្ពុជា ជំរុញឱ្យអាស៊ាន-អាមេរិក រួមគ្នាបញ្ឈប់ការរាលដាលនូវព័ត៌មានមិនពិត ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ (ចុចអាន)

៧៖ មន្ដ្រីជាន់ខ្ពស់សុខាភិបាល៖ កម្ពុជាត្រៀមក្រុមមន្ដ្រីឆ្លើយតបរហ័សប្រមាណជិត៥ម៉ឺននាក់ ប្រយុទ្ធនឹងជំងឺកូវីដ១៩ ទោះបច្ចុប្បន្នស្ថានភាពនៅស្រួចស្រាលក៏ដោយ (ចុចអាន)

៨៖ តុលាការយោធា នឹងកាត់ទោសអតីតយោធា២នាក់ នៅថ្ងៃទី២៨ ខែមេសា ពាក់ព័ន្ធនឹងបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់ កាលពី៤ឆ្នាំមុន (ចុចអាន)

៩៖ ក្រសួងបរិស្ថាន ប្រកាសចាត់វិធានការច្បាប់ លើអង្គការ សមាគម ធ្វើសកម្មអនាធិបតេយ្យនៅតំបន់ការពារធម្មជាតិ (ចុចអាន)

១០៖ ក្រសួងការងារ អនុញ្ញាតឱ្យ សមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ផ្អាកការបង់ភាគទានមកបេឡាជាតិរបបសន្តិសុខសង្គម រយៈពេល៦ខែ (ចុចអាន)

* ព័ត៌មានអន្តរជាតិ (World News)

១៖ ចំនួនអ្នកឆ្លងជំងឺ COVID-19 ទូទាំងពិភពលោកកើនលើស ២.៦៣លាននាក់ ក្នុងនោះស្លាប់ ១៨៤,២០២នាក់ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ (ចុចអាន)

២៖ YouTube ហាមឃាត់ការបង្ហោះមាតិកា ពាក់ព័ន្ធនឹង COVID-19 ដែលផ្ទុយពីសេចក្តីណែនាំរបស់អង្គការ WHO (ចុចអាន)

៣៖ WHO បញ្ចេញរបាយការណ៍ប្រចាំថ្ងៃ ស្តីពីប្រភពដើមនៃវីរុសកូរ៉ូណាថ្មី (COVID-19) ដែលមិនមែនត្រូវបានបង្កើតដោយមនុស្សឡើយ (ចុចអាន)

៤៖ អ្នកឆ្លង COVID-19 នៅសិង្ហបុរីកើនលើស១២,០០០នាក់ ក្រោយរកឃើញជិត៩០០ករណីថ្មី (ចុចអាន)

៥៖ COVID-19: ឥណ្ឌូណេស៊ី បិទការធ្វើដំណើរតាមអាកាស និងសមុទ្រ រហូតដល់ចុងខែឧសភា (ចុចអាន)

៦៖ មីយ៉ាន់ម៉ាមានករណីឆ្លង COVID-19 សរុប១៣៩នាក់ ក្រោយរកឃើញករណីដំបូងកាលពី១ខែមុន (ចុចអាន)

៧៖ លោក ដូណាល់ ត្រាំ ព្រលះសារព័ត៌មាន CNN ដែលចុះផ្សាយថា លោក គីម ជុងអ៊ុន កំពុងមានជំងឺធ្ងន់ (ចុចអាន)

៨៖ ការវាយប្រហារតាមអ៉ីនធើណិតមកលើ WHO កើនឡើង៥ដងបើធៀបនឹងឆ្នាំមុន (ចុចអាន)

៩៖ អាស៊ាន-អាមេរិក ជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលសាធារណៈ ឆ្លើយតបនឹងជំងឺកូវីដ-១៩ (ចុចអាន)

២០៖ បុរសខ្លាំងហ្វីលីពីន «ព្រមានប្រើច្បាប់អាជ្ញាសឹក» បើពួកឧទ្ទាមហ៊ានបង្កបញ្ហាពាក់ព័ន្ធ COVID-19 (ចុចអាន)

២១៖ ចិនព្រមានចំពោះផែនការអ៉ីស្រាអែល ដែលចង់ទន្ទ្រានកាន់កាប់ ទឹកដីប៉ាឡេស្ទីនបន្ថែមទៀត (ចុចអាន)

២២៖ ម៉ាឡេស៊ីសម្រេចបន្តរឹតត្បិតការធ្វើដំណើរប្រជាជនរហូតដល់ថ្ងៃទី១២ ខែឧសភា ទោះការឆ្លងរាលដាល COVID-19 ពុំសូវធ្ងន់ធ្ងរដូចមុនក៏ដោយ (ចុចអាន)

២៣៖ កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង COVID-19 ថ្មីតែ៦នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលជាអត្រាទាបថ្មីមួយទៀត និងគ្មានអ្នកស្លាប់ឡើយ (ចុចអាន)

២៤៖ អភិបាលក្រុងអូសាការបស់ជប៉ុន រងការរិះគន់យ៉ាងខ្លាំង ក្រោយការលើកឡើងថា «កំឡុងវិបត្តិ COVID-19 បុរសគួរតែទៅទិញទំនិញពីផ្សារជំនួសស្ត្រី...» (ចុចអាន)

២៥៖ ចិន រកឃើញ COVID-19 ៦ករណីប៉ុណ្ណោះ ក្នុងមួយថ្ងៃ និងគ្មានអ្នកស្លាប់ (ចុចអាន)

២៦៖ ការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកា ឆ្នាំ២០២០ អាចនឹងត្រូវពន្យារពេល, នេះបើតាមសម្តីលោក ចូ បៃដិន (ចុចអាន)

២៧៖ បណ្តាញសង្គម Telegram ទទួលបានអ្នកប្រើប្រាស់រហូតដល់ ៤០០លាននាក់ជាប្រចាំខែ! (ចុចអាន)