Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: មានករណីផ្ទុះអាវុធ​នៅក្នុងបុរីមួយ នៅសង្កាត់ចោមចៅ ក្រោយក្មេងស្ទាវ១ក្រុមឈ្លោះប្រកែកគ្នា

22-09-2018 19:48

(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៧៖០០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ មានករណីផ្ទុះអាវុធ ​នៅក្នុងបុរីមួយ នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នេះបើតាមការអះអាងរបស់សមត្ថកិច្ច ដែលបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះ។

បើតាមសមត្ថកិច្ច, ករណីនេះកើតឡើងបន្ទាប់ពីមានក្មេងស្ទាវមួយក្រុមឈ្លោះប្រកែកគ្នា ហើយមានមន្រ្តីយោធាម្នាក់ ចុះអន្តរាគមន៍ ប៉ុន្តែត្រូវក្មេងស្ទាវទាញកាំបិទកាប់ បណ្តាលឱ្យមន្រ្តីយោធាម្នាក់នោះ ទាញ់កាំភ្លើងបាញ់ ដើម្បីបង្អើលក្មេងស្ទាវតែម្តង។

យ៉ាងណាក៏ដោយ ព័ត៌មានលម្អិត និងស៊ីជម្រៅ អំពីការផ្ទុះអាវុធនេះ នៅមិនទាន់មានប្រភពណាមួយបញ្ជាក់ច្បាស់នៅឡើយទេ៕