Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្នងការដ្ឋាននគរបាលខេត្តកោះកុង ប្រគល់រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ទៅឲ្យអធិការដ្ឋានក្រុង-ស្រុកចំនួន៤

20-09-2018 18:57

(កោះកុង)៖ រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ត្រូវបានលោក សំ ឃិតវៀន ស្នងការនគរបាលខេត្តកោះកុង ត្រូវបានប្រគល់ជូនទៅតាមស្រុក-ក្រុងចំនួន៤ ក្រោយពីសមត្ថកិច្ចជំនាញចំនួន៦០នាក់ ត្រូវបានសិក្សាបច្ចេកទេស និងទ្រីស្តីចប់រយៈពេល៣ថ្ងៃ ហើយចុះហ្វឹកហាត់ជាក់ស្តែង ក្នុងការជួយអន្តរាគមន៍នៅពេលមានឧប្បវហេតុកើតឡើង។

លោក ពេជ្រ វណ្ណៈ ប្រធានការិយាល័យទទួលបន្ទុកផ្នែកអគ្គិភ័យ និងគ្រូបង្វឹក បានថ្លែងថា រថយន្តពន្លត់អគ្គិភ័យទាំង៤គ្រឿងនេះ តាមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សំ ឃិតវៀន ស្នងការនគរបាលខេត្តកោះកុង ត្រូវប្រគល់ជូននៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ហើយត្រូវចែងចែកទៅតាមស្រុកចំនួន៣គ្រឿងនិងក្រុង១គ្រឿង ក្នុងនោះ ស្រុកដែលត្រូវទទួលបាន រួមមាន៖ ស្រុក មណ្ឌលសីមា, ស្រុកកោះកុង, ស្រុកថ្មបាំង និងក្រុងខេមរភូមិន្ទ ហើយចំពោះស្រុកផ្សេងៗទៀត ទទួលបានអស់ហើយ។

លោកបានថ្លែងបន្តថា ចំពោះសមត្ថកិច្ចទាំង៦០នាក់គឺ យើងបានធ្វើការហ្វឹកហាត់ទាំងទ្រីស្តីទាំងអនុវត្តន៏ នៅភាពជាក់ស្តែង ហើយអ្វីដែលសំខាន់គឺសមត្ថកិច្ច ត្រូវយករថយន្តអគ្គិភ័យខាងលើនេះ ទៅអនុវត្តន៍ត្រូវគោលក្នុងការបំពេញកាតព្វកិច្ច ជូនប្រជាពលរដ្ឋនៅពេលពួកគាត់ជួបឧប្បវហេតុណាមួយ ហើយមិនត្រូយករថយន្តរបស់រដ្ឋ ទៅប្រើប្រាស់បទល្មើសផ្សេងៗឡើយ នាំឲ្យមានបញ្ហាដល់អង្គភាពនោះទេ។

លោកថ្លែងបញ្ជាក់ថា សមត្ថកិច្ចទាំងអស់ត្រូវអនុវត្តន៍ គោរពទៅតាមក្រមសីលធម៌បំពេញកាតព្វកិច្ច ជាតួនាទីជា សមត្ថកិច្ចត្រូវចេះជួយទុក្ខធុរៈប្រជាជនបម្រើប្រជាជនឲ្យអស់ពិសមត្ថភាព ហើយចេះសាមគ្គីគ្នារួមកម្លាំងគ្នាដើម្បីទទួលជ័យជំនះ៕