ក្រុមប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក ៣ក្រុមផ្សេងទៀត បន្តប្រកាសចាំទទួលស្វាគមន៍វត្តមានសម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ នៅញូវយ៉ក
17-09-2018 19:28
(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ មានក្រុមប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក ចំនួន៣ក្រុមផ្សេងទៀត បានចេញវីដេអូប្រកាសចាំទទួលស្វាគមន៍ចំពោះវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ នៅញូវយ៉ក សហរដ្ឋអាមេរិក។
ប្រជាពលរដ្ឋទាំងនោះ រស់នៅរដ្ឋវ៉ាស៊ីនតុន នៅទីក្រុងឡូវ៉ែល និងនៅក្នុងរដ្ឋអ័ររីហ្គេន។ ពួកគេបានអះអាងថា ពួកគាត់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចាំទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន ចំពោះការទៅកាន់ទឹកដីសហរដ្ឋអាមេរិកជាថ្មីនេះ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាល អាណត្តិថ្មី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមសម័យប្រជុំអង្គការសហប្រជាជាតិលើកទី៧៣ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ខាងមុខនេះ។
កម្ពុជា និងប្រទេសចំនួន១៥ផ្សេងទៀត មកពីក្រុមប្រទេសតំបន់ផ្សេងៗ ត្រូវបានជ្រើសតាំងឱ្យធ្វើជាអនុប្រធាន រួមជាមួយប្រទេសសមាជិកអចិន្រ្តៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៃសម័យប្រជុំលើកទី៧៣ របស់មហាសន្និបាតអង្គការសហប្រជាជាតិ សម្រាប់អាណត្តិពីខែកញ្ញា ឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ៕
ខាងក្រោមនេះជាវីដេអូរបស់ប្រជាពលរដ្ឋ សម្តែងអារម្មណ៍រីករាយ ចាំទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន៖