Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សួង សុភ័ណ្ឌ ប្រធានគណបក្សអំណាចខ្មែរថ្មី មកតុលាការដាក់ពាក្យប្តឹងលោក សួន សេរីរដ្ឋា

14-09-2018 10:18

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក សួង សុភ័ណ្ឌ ប្រធានគណបក្សអំណាចខ្មែរ បានដាក់ពាក្យប្តឹងលោក សួន សេរីរដ្ឋា ដែលជាអតីតប្រធានគណបក្សអំណាចខ្មែរ ទៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញជាផ្លូវការហើយ។

ពាក្យបណ្តឹងរបស់ប្រធានគណបក្សអំណាចខ្មែររូបនេះ បានប្តឹងលោក សួន សេរីរដ្ឋា ពីបទរិហាកេរ្តិ៍ជាសាធារណៈ ដោយសារលោក សួន សេរីរដ្ឋា ជាអតីតប្រធានគណបក្សអំណាចខ្មែរ បានថ្លែងចោទប្រកាន់ថា លោក សួង សុភ័ណ្ឌ ជាអ្នកក្លែងបន្លំលិខិតលាលែងពីប្រធានគណបក្សរបស់ខ្លួន (សួន សេរីរដ្ឋា) នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃម្សិលមិញ។

សូមជម្រាបជូនថា លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ បានធ្វើសន្និសីទសារព័ត៌មាន នាសណ្ឋាគារមួយក្បែរវត្តភ្នំដូនពេញ កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញ ដោយលើកឡើងថា លោកនឹងដាក់លិខិតទៅក្រសួងមហាផ្ទៃ ឲ្យបើកការស៊ើបអង្កេត និងពិនិត្យលើលិខិតលាលែងពីប្រធានគណបក្សអំណាចខ្មែររបស់លោក (សួន សេរីរដ្ឋា) ដែលលោក សួង សុភ័ណ្ឌ បានដាក់ជូនក្រសួងនេះនៅពេលលោក សួន សេរីរដ្ឋា កំពុងជាប់ឃុំក្នុងពន្ធនាគារ៕