Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីកាំកុងត្រូលខេត្តកំពង់ឆ្នាំង ចុះអង្កេតរកផលិតផលខូចគុណភាព នៅនៅតាមផ្ទះលក់ទំនិញ និង Mart ក្នុងក្រុងកំពង់ឆ្នាំង, តែរកមិនឃើញ

12-09-2018 15:12

(កំពង់ឆ្នាំង)៖ កាំកុងត្រូលខេត្តកំពង់ឆ្នាំងដឹកនាំដោយលោក យីវ ណារិន ជាប្រធានសាខា នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ចុះពិនិត្យទំនិញនៅតាមផ្ទះលក់ទំនិញនិង Mart ស្ថិតក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដើម្បីស្វែងរកផលិតផល ស៊ុត FRFG ។ ជាលទ្ធផលគឺ យើងពុំបានឃើញ មុខទំនិញនេះ មានដាក់លក់នៅលើទីផ្សារឡើយ។

លោកប្រធានសាខា បានឲ្យដឹងថា ការចុះអង្កេតទំនិញនៅតាមផ្ទះលក់ទំនិញនិង Mart បាន ផ្តោតទៅ លើផលិតផលវេចខ្ចប់ជាគ្រឿងឧបភោគ បរិភោគ ដែលបាននិងកំពុងដាក់ តាំងលក់ និងបានស្វែងរកផលិតផល ស៊ុត FRFG តែរកមិនឃើញមានផលិតផលណាមួយខូចគុណ ភាព និងហួសកាលបរិច្ឆេទឡីយ។

ក្នុងពេលចុះពិនិត្យគុណភាពទំនិញតាមផ្ទះនិងម៉ាតនោះ ក្រុមការងាររបស់លោកក៏បានចែកផ្សាយនូវរូបភាព Poster ឆ្លៀតអប់រំ និងផ្តាំផ្ញើដល់អាជីវករទាំងអស់កុំឲ្យយកទំនិញគ្មានគុណភាព ឬ មានសារធាតុគីមីមកលក់ ព្រោះនាំឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់។

លោក យីវ ណារិន ក៏បានធ្វើការណែនាំដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូល ចែកចាយ ត្រូវតែស្គាល់ពីប្រភពច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់ ហើយត្រូវបញ្ចប់ការលាយបន្ថែម នូវសារធាតុគីមីឃាត់ ទៅលើផលិតផលម្ហូបអាហារ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងបានបន្តណែនាំដល់ ក្រុមអាជីវករទាំងអស់ដាក់តាំង លក់ផលិតផលអោយត្រូវ តាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលផ្ទុកសារធាតុពុលនិង ម្ហូបអាហារហាមការដាក់តាំង ផលិតផលភេសជ្ជះត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើម។

ក្រុមការងារ ក៏បានឃ្លាំពិនិត្យការលក់រាយប្រេងឥន្ធនៈ (ស្ថានីយចំនួន០៦ទីតាំង) រីឯតម្លៃលក់រាយនោះគឺសមស្របតាមតម្លៃដែលក្រសួងបានកំណត់៕