លោក សួន សេរីរដ្ឋា ស្នើឱ្យក្រសួងមហាផ្ទៃផ្អាកសកម្មភាព គណបក្សអំណាចខ្មែរបណ្តោះអាសន្ន ដោយអះអាងថា មានការបន្លំស្នាមមេដៃរបស់លោក
10-09-2018 18:44
(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានសរសេរលិខិត១ច្បាប់ ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីឱ្យក្រសួងមានសមត្ថកិច្ចនេះ ផ្អាកសកម្មភាពគណបក្សអំណាចខ្មែរជាបណ្តោះអាសន្ន ដោយអះអាងថា មានការបន្លំស្នាមេដៃរបស់លោក។
ការពីស្នើឱ្យផ្អាកនេះ លោក សួន សេរីរដ្ឋា ក៏ស្នើឱ្យក្រសួងមហាផ្ទៃ ធ្វើកោសល្យវិច្ច័យលើឯកសារលើេកសារលិខិតស្នាម សមាជវិសមញ្ញទី១ ទី២ ដែលលោក សួន សុភ័ណ្ឌ ប្រធានស្តីទីគណបក្សអំណាចខ្មែរ បានដាក់ជូនក្រសួងមហាផ្ទៃកន្លងមកផងដែរ។
លោក សួន សេរីរដ្ឋា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «លោក សួង សុភ័ណ្ឌ បានបន្លំហត្ថលេខារបស់ខ្ញុំ ធ្វើលិខិតលាលែងក្លែងក្លាយ កុហកសមាជិក ស្ថាបនិក សមាជិកក្រុមប្រឹក្សានយោបាយ (អចិន្រ្តៃយ៍) សមាជិកក្រុមប្រឹក្សាតំណាងរាជធានី/ខេត្ត និងសមាជិកក្រុមប្រឹក្សាមូលដ្ឋាន ព្រមទាំងបន្លំឯកសារដាក់ជូនក្រសួងមហាផ្ទៃ ធ្វើសមាជវិសាមញ្ញចំនួន២លើក ដើម្បីគ្រប់គ្រង់គណបក្សអំណាចខ្មែរ»។
លោក សួន សេរីរដ្ឋា បានបញ្ជាក់បន្ថែមទៀតថា «មិនតែប៉ុណ្ណោះ លោក សួង សុភ័ណ្ឌ បានតែងតាំងអនុប្រធានគណបក្សចំនួន២រូប ជំនួសអនុប្រធានគណបក្ស ដែលនៅក្នុងតំណែង ប្តូររូបសញ្ញាគណបក្ស និងធ្វើវិសោធនកម្មច្បាប់លក្ខន្តិកៈគណបក្ស ទាំងរំលោភបំពានច្បាប់លក្ខន្តិកៈជាដើម»៕
ខាងក្រោមនេះជាលិខិតរបស់ លោក សួន សេរីរដ្ឋា៖