Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី០៨ ខែកញ្ញា៖ រកឃើញយានយន្ដល្មើសច្បាប់៤៩៨គ្រឿង និងផាកពិន័យ២៦៤គ្រឿង

08-09-2018 18:40

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,៧៤១គ្រឿង រកឃើញល្មើសច្បាប់៤៩៨គ្រឿង (ម៉ូតូ៧២%) អប់រំ២៣៤គ្រឿង និងផាកពិន័យ២៦៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី០៨ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន៥៥៥គ្រឿង, អប់រំ១១០គ្រឿង និងផាកពិន័យ១៧២គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៨ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៨ ខែកញ្ញានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១៨,៣៨៣គ្រឿង រកឃើញយានយន្តល្មើស៣,៨៥៤(ម៉ូតូ៧៤%) ក្នុងនោះអប់រំ១,៤៩៦ និងផាកពិន័យ២,៣៥៨គ្រឿង៕