Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមកុំបើកបរស្ថិតក្រោមស្ថានភាពងងុយដេក! ស្លាប់៤នាក់ និងរងរបួស១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី០៤ ខែកញ្ញា​ម្សិលមិញ

05-09-2018 06:14

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ និងរបួសធ្ងន់១៣នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៩គ្រឿង, រថយន្ដធុនតូច៨គ្រឿង, អ្នកថ្មើជើងម្នាក់ និងរថយន្ដធុនធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, ប្រជែង, មិនប្រកាន់ស្ដាំ និងមិនគោរពសិទ្ធិ។

សូមបញ្ជាក់ថា រយៈពេល០៤ ថ្ងៃមានការណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៣៥លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១៥នាក់, របួសធ្ងន់៤០នាក់ និងរបួសស្រាលចំនួន៨នាក់៕