Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាជិកប្រតិបត្តិរបស់អតីតគណបក្សសង្គ្រោះជាតិ៥នាក់ទៀត សុំមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈលោក ណុប ប៊ុនហ៊ (video inside)

02-09-2018 14:20

(ភ្នំពេញ)៖​ សមាជិកសកម្ម និងជាសមាជិកប្រតិបត្តិរបស់ អតីតគណបក្សសង្គ្រោះជាតិចំនួន៥នាក់ទៀត នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានស្ម័គ្រចិត្ត សុំមករួមរស់ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈលោក ណុប ប៊ុនហ៊ ដែលទើបតែស្បថនៅព្រះអង្គដងកើ មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៣១ ខែសីហាកន្លងទៅ។

មន្ត្រីសាលាខណ្ឌចំការមនបានបញ្ជាក់ឲ្យដឹងថា «តាមអនុសាសន៍ដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមការងារសាលាខណ្ឌចំការមនដឹកនាំដោយ លោក ព្រំ សំខាន់ និងលោក ប៊ុន សុភក្ត្រ័ បានទទួលសមាជិកសកម្ម និងជាសមាជិកប្រតិបត្តិ របស់អតីតគណបក្សសង្រ្គោះជាតិ ចំនួន០៥នាក់តាមរយៈលោក ណុប ប៊ុនហ៊»។

សូមជម្រាបថា លោក ណុប ប៊ុនហ៊ សកម្មជនដ៏ខ្លាំងម្នាក់របស់អតីតគណបក្សសង្គ្រោះជាតិ ប្រចាំខណ្ឌចំការមន បានប្រកាសចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ដោយលោក បានទៅអុជធូបស្បថស្បែនៅមុខព្រះអង្គដងកើ មុខព្រះបរមរាជវាំងថា សុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះតទៅ៕