Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនាញចែករំលែកបទពិសោធន៍ លើការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា

02-09-2018 09:11

(ភ្នំពេញ)៖ ដើម្បីបំពេញចំណេះដឹង ដល់សាធារណជនទូទៅ ឲ្យយល់ដឹងពីការវិនិយោគហិញ្ញវត្ថុ, អ្នកជំនាញកម្ពុជា​ លោក ចេង តារាវុធ ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង បានចូលរួមចែករំលែកបទពិសោធន៍ និងការយល់ដឹងលើវិស័យវិនិយោគហិញ្ញវត្ថុនៅកម្ពុជាដល់សាធារណជន។

សិក្ខាសាលានេះ ចែករំលែកចំណេះដឹងនេះ ត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ ឲ្យកាន់តែច្រើនឡើងទាំងក្នុង និងក្រៅប្រទេស លើការវិនិយោគហិរញ្ញវត្ថុ ពិសេសការជួញដូរ ឧបករណ៍និស្សន្ទ ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកស្ទួយវិស័យសេដ្ឋកិច្ច។

លោក ចេង តារាវុធ បានបកស្រាយពីនិន្នាការបច្ចុប្បន្ន នៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ហើយលោកលើកឡើងថា ក្នុងយុគសម័យនេះ អាជីវកម្មហិរញ្ញវត្ថុកំពុងតែប្រព្រឹត្តិ និងរីកចំរើនខ្លាំងលើអ៊ីនធឺណេត ហើយទីផ្សារឧបករណ៍និស្សន្ទ កំពុងតែទទួលបានប្រជាប្រិយភាពច្រើនឡើងៗ ដោយសារតែអត្ថប្រយោជន៍យ៉ាងទូលំទូលាយ និងការរីកលូតលាស់នៃបច្ចេកវិទ្យា។

លោកបានបន្ដទៀតថា បើនិយាយឲ្យសាមញ្ញ វិនិយោគិន មានជម្រើសច្រើនក្នុងការបង្កើតយុទ្ធសាស្ត្រជួញដូរ ហើយអាចវិនិយោគក្នុងរយៈពេលខ្លី មធ្យម ឬរយៈពេលវែង លើទីផ្សារដែលមានភាពប្រែប្រួលមួយនេះ។ ជាមួយគ្នានេះ វិនិយោគិនអាចការពារដើមទុនវិនិយោគ ដោយប្រើប្រាស់វិធីសាស្ត្រ គ្រប់គ្រងហានិភ័យដ៏មានប្រសិទ្ធភាព ដែលបង្កើតជាវេទិកាសម្រាប់ការបង្កើនទ្រព្យ និងអនុញ្ញាតឱ្យវិនិយោគិនធ្វើការជូញដូរ ដោយភាពជឿជាក់ និងផាសុកភាព។

សូមបញ្ជាក់ថា សិក្ខាសាលានេះ បានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង លើការផ្តល់ការចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីជំរុញទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាឆ្ពោះទៅមុខ តាមរយៈការផ្ដល់នូវធនធាន និងការប្តេជ្ញាចិត្តដ៏រឹងមាំពីក្រុមហ៊ុន។ ទីផ្សារនេះត្រូវបានរំពឹងទុកថា វានឹងបន្តរីកចម្រើន និងត្រូវតាមស្តង់ដារអន្តរជាតិនាពេលអនាគត៕