Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: អបអរសាទរ! កីឡាករ សាលី អ៊ូមើត ឈ្នះមេដាយសំរឹទ្ធ Asian Games ១ ទៀតហើយ ហើយត្រៀមប្រកួតស្វែងរកមេដាយមាស ១វិញ្ញាសាទៀត នាបន្ដិចទៀតនេះ

25-08-2018 11:12

(ហ្សាកាតា)៖ កីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿងទៀតហើយ នៅក្នុងការប្រកួតកីឡា Asian Games លើកទី១៨ នៅប្រទេសឥណ្ដូនេស៊ី ក្នុងវិញ្ញាសា Runabout 1100 Stock ។ ប៉ុន្ដែបន្ដិចទៀតនេះ កីឡាករឆ្នើមកម្ពុជារូបនេះដដែល នឹងត្រូវប្រកួតលើវិញ្ញាសា Ski Modified វិញម្ដង ដើម្បីប្រជែងមេដាយមាស ខណៈរូបគេកំពុងមានពិន្ទុឈរកំពូលតារាង ។ នេះបើតាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជានាយបេសកកម្ម ៕