BREAKING NEWS: អគ្គិភ័យកំពុងឆេះបំផ្លាញតូបលក់ដូររបស់បងប្អូនខ្មែរជាច្រើន នៅផ្សាររ៉ុងគ្លឿ
18-08-2018 18:44
(កម្ពុជា-ថៃ)៖ អគ្គិភ័យបាននឹងកំពុងឆេះបំផ្លាញតូបលក់ដូរ របស់បងប្អូនខ្មែរជាច្រើននៅជួរ(B) ស្ថិតក្នុងផ្សាររ៉ុងគ្លឿព្រំដែន កម្ពុជា-ថៃ នាល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨។
អគ្គិភ័យខាងលើពុំទាន់ដឹងពីមូលហេតុនៅឡើយទេ នៅពេលនេះខាងឡានទឹករបស់ថៃ កំពុងជួយបាញ់ពន្លត់ដល់តូបបងប្អូនកម្ពុជាយើងផងដែរ។
ហើយក្នុងករណីឆេះផ្សារនេះ ក៏ពុំទាន់ដឹងថាមានមនុស្សរបួស ឬអត់ទេ៕