Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនប្រេងម៉ាស៊ីន Top one ប្រគល់រង្វាន់រថយន្ត និងម៉ូតូ ជូនអតិថិជន ក្នុងឱកាសគម្រប់ខួប៨ឆ្នាំនៅកម្ពុជា

17-08-2018 14:45

(ភ្នំពេញ)៖ ក្នុងឱកាសគម្រប់ខួបរយៈពេល៨ឆ្នាំ ក្នុងការដំណើរការទីផ្សារនៅកម្ពុជា ក្រុមហ៊ុនប្រេងម៉ាស៊ីនTop One បានប្រគល់រង្វាន់លើកទី០១ ជូនដល់អតិថិជនរបស់ខ្លួន ដែលមានសំណាងឈ្នះរង្វាន់រថយន្តម៉ាក ISUZU DMAX 2018 ​១គ្រឿង និងរង្វាន់ម៉ូតូហុងដា២០១៨ ចំនួន៥គ្រឿង។

ពិធីប្រគល់រង្វាន់ដ៏ធំ និងមិនធ្លាប់មានពីមុនមកនេះ ធ្វើឡើងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រុមហ៊ុនប្រេងម៉ាស៊ីន និងតំណាងចែកចាយជាច្រើនរូប។ រង្វាន់នេះបានប្រគល់ជូនដល់ដៃម្ចាស់​ដេប៉ូល​ដែលមានឈ្មោះថា ដេប៉ូ រស្មី មេគង្គ «ផ្លាកយីហោ គីម ឆាយ» នូវរង្វាន់រថយន្តម៉ាក ISUZU DMAX 2018 មួយគ្រឿង ដ៏ថ្មីស្រឡាងនេះ៕