Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គួរឲ្យអាណិតណាស់ កុមារីម្នាក់ស្លាប់ដោយសារឆក់ខ្សែភ្លើង នៅក្រុងកែប

12-08-2018 13:27

(កែប)៖ កុមារីម្នាក់ បានស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវខ្សែភ្លើងឆក់ កាលពីម៉ោង៥៖៣០នាទីល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្បែរផ្ទះជនរងគ្រោះ ស្ថិតនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

លោកឧត្តមសេនីយ៍ទោ អ៊ីង សំអុល ស្នងការនគរបាលខេត្តកែប បានឲ្យដឹងថា កុមារីរងគ្រោះ ឈ្មោះ សំ ក្តី អាយុ១០ឆ្នាំ មានឪពុកម្តាយជាកសិករមានទីលំនៅ នៅកន្លែងកើតហេតុខាងលើ។

លោកស្នងការ បានបន្តថា កុមារីរងគ្រោះបានស្លាប់ នៅនឹងកន្លែងកើតហេតុភ្លាមៗ ខណៈជនរងគ្រោះទៅកាន់ខ្សែភ្លើងដែលកំពុងមានចរន្តភ្លើងឆ្លងកាត់ ដែលបានដាច់ធ្លាក់ចុះមកដី៕