Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឧបត្ថម្ភផ្ទាំងសូឡា១០០គ្រឿង និងកុំព្យូទ័រលើតុ៥គ្រឿង ដល់បញ្ជាការដ្ឋានយោធភូមិភាគទី៥

06-08-2018 16:00

(ភ្នំពេញ)៖ អង្គភាពកងទ័ពមួយទៀតហើយ បានទទួលការយកចិត្ដទុកដាក់ជាសម្ភារ ដើម្បីចូលរួមកសាងអង្គភាព និងប្រើប្រាស់សម្រាប់ការងារ និងការរស់នៅរបស់កងទ័ពប្រចាំថ្ងៃ ពីលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី។

អំណោយ ដែលត្រូវប្រគល់ជូនបញ្ជាការដ្ឋានយោធភូមិភាគទី៥ នៅចុងសប្តាហ៍នេះ រួមមាន៖ ផ្ទាំងសូឡាចំនួន ១០០គ្រឿង និងកុំព្យូទ័រលើតុចំនួន ៥គ្រឿងផងដែរ។

ឧត្តមសេនីយ៍ទោ លឹម គុណវុឌ្ឍ មេបញ្ជាការរងនៃបញ្ជាការដ្ឋានយោធភូមិភាគទី៥ បានថ្លែងថា ជំនួសមុខឲ្យនាយទាហាន នាយទានហានរង និងពលទាហានទាំងអស់ លោកពិតជាសប្បាយរីករាយ មានមោទនភាពណាស់ ដែលកន្លងមកបានទទួលអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ជាសម្ភារ ថវិកា គ្រឿងឧបភោគបរិភោគ ស្របពេលដែលអង្គភាព កំពុងត្រូវការជាចាំបាច់ក្នុងការកសាងអង្គភាព និងប្រើប្រាស់សម្រាប់ការងារ និងការរស់នៅរបស់កងទ័ពប្រចាំថ្ងៃ។

មេបញ្ជាការរងនៃបញ្ជាការដ្ឋានយោធភូមិភាគទី៥ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ លើវិស័យការពារជាតិតាមរយៈការគិតគូរយកចិត្តទុកដាក់ចំពោះការហ្វឹកហ្វឺន ការកសាងអង្គភាពទ័ព និងការស្នាក់នៅហូបចុករបស់កងទ័ព និងគ្រួសារកងទ័ព៕