ម៉ោង១០ព្រឹកថ្ងៃនេះ, ទូរទស្សន៍ជាតិ នឹងប្រកាសលទ្ធផលបឋមជុំចុងក្រោយ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ជាបន្តទៀត, ទូរទស្សន៍ Fresh News នឹងផ្សាយបន្តផ្ទាល់ពីទូរទស្សន៍ជាតិ (Video inside)
30-07-2018 09:23
(ភ្នំពេញ)៖ ទូរទស្សន៍ Fresh News នឹងផ្សាយបន្តផ្ទាល់ពីស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា (ទទក) ស្តីពីការប្រកាសលទ្ធផលបឋម ជុំចុងក្រោយ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨ នៅវេលាម៉ោងថ្ងៃទី៣០ ខែកក្កដានេះ ចាប់ពីម៉ោង១០៖០០នាទីតទៅ។
គ.ជ.ប បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយដែលត្រូវប្រកាសលទ្ធផលបឋមរួមមាន៖ ទូរទស្សន៍ជាតិកម្ពុជា, វិទ្យុជាតិកម្ពុជា, ទូរទស្សន៍ Online គ.ជ.ប, វិទ្យុ Online គ.ជ.ប, គេហទំព័រ គ.ជ.ប, និង Facebook របស់គ.ជ.ប ផងដែរ។
សូមបញ្ជាក់ថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ដែលធ្វើឡើងតែមួយថ្ងៃ ចាប់ពីម៉ោង៧៖០០ព្រឹក នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នោះ បានបិទបញ្ចប់នៅវេលាម៉ោង៣៖០០រសៀល។ គ.ជ.ប បានប្រកាសថា ការបោះឆ្នោតនៅអាណត្តិនេះ ប្រជាពលរដ្ឋ បានទៅចូលរួមបោះឆ្នោតនៅទូទាំងប្រទេសចំនួន ៦,៨៨៥,៧២៩នាក់ ស្មើនឹង៨២,១៧% នៃប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត។ ចំនួននេះមានការកើនឡើងយ៉ាងខ្លាំងលើសពីឆ្នាំ២០១៣ តែមាន៦៩,៦១% ផងដែរ៕
ទូរទស្សន៍ព័ត៌មាន Fresh News កំពុងផ្សាយផ្ទាល់លើ Smart TV នៅតាមគេហដ្ឋានរបស់លោកអ្នក