Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: គ.ជ.ប ចេញសេចក្តីប្រកាសថា លទ្ធផលចុងក្រោយអ្នកបោះឆ្នោតទូទាំងប្រទេសមានចំនួន៨២,១៧%

29-07-2018 19:10

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលចុងក្រោយ ដោយបានបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋបានទៅចូលរួមបោះឆ្នោតនៅទូទាំងប្រទេសមានចំនួនជិត ៧លាននាក់ ស្មើ៨២,១៧%។

ចំនួននេះមានការកើនឡើងយ៉ាងខ្លាំងលើសពីឆ្នាំ២០១៣ តែមាន ៦៩,៦១%តែប៉ុណ្ណោះ។

សូមជម្រាបថា មិនត្រឹមតែចំនួនប្រជាពលរដ្ឋដែលចូលរួមបោះឆ្នោតប៉ុណ្ណោះទេ ដែលកើនឡើងខ្ពស់ជាងឆ្នាំ២០១៣ សម្រាប់គណបក្សនយោបាយឯណោះវិញ ក៏មានចំនួនកើនឡើងខ្ពស់ជាងឆ្នាំ២០១៣ដែរ។ នៅអាណត្តិនេះ គណបក្សនយោបាយដែលចួលរួមក្នុងការបោះឆ្នោត មានរហូតដល់២០គណបក្ស​ ចំណែកឆ្នាំ២០១៣​ មានត្រឹម៨គណបក្សប៉ុណ្ណោះ។ ខាងក្រោមលទ្ធផលប្រកាសពី គ.ជ.ប៖