Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្មេងប្រុស២នាក់ បានលង់ទឹកប្រឡាយស្លាប់ ខណៈដែលឆ្លងប្រឡាយទឹក ទៅដេញគោដែលកំពុងស៊ីស្រូវគេ នៅខេត្តស្វាយរៀង

26-07-2018 16:40

(ស្វាយរៀង)៖ ក្មេងប្រុស២នាក់ បានទៅឃ្វាលគោ ខណៈដែលឃើញគោឆ្លងប្រទ្បាយ ទៅស៊ីស្រូវគេនៅត្រើយម្ខាង ក៏នាំគ្នាឆ្លងទឹកប្រឡាយទៅដេញគោ ស្រាប់តែលង់ទឹកស្លាប់ទាំង២នាក់ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ករណីខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ពលរដ្ឋក្នុងភូមិ និងរាយការណ៍មកសមត្ថកិច្ច នាវេលាម៉ោង០៨៖៣០នាទី ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចប្រឡាយទឹកមួយ ស្ថិតក្នុងភូមិប្រាសាទ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃកើតហេតុនោះ ក្មេងប្រុសទាំង២ បាននាំទៅឃ្វាលគោនៅវាលស្រែ ហើយគោទាំងនោះបានចុះទឹកឆ្លងប្រឡាយដើរស៊ីស្រូវគេ, ក្មេងប្រុសទាំង២នាក់ ក៏នាំគ្នាចុះហែលទឹក ដើម្បីទៅដេញគោកុំឲ្យស៊ីស្រូវគេ ខណៈដែលក្មេងចុះប្រឡាយទឹកហែលឆ្លង ដើម្បីទៅដេញគោនោះ បណ្តាលឲ្យលង់ទឹក ទាំង២នាក់តែម្តងទៅ។

សមត្ថកិច្ច បានបញ្ជាក់ទៀតថា ជនរងគ្រោះទាំង២នាក់ មានឈ្មោះទី១៖ មានឈ្មោះ ឆោម វីរៈ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិព្រៃខ្លា ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ទី២៖ ឈ្មោះ ផុន ស៊ីណាល់ ភេទប្រុស អាយុ១២ឆ្នាំ នៅភូមិ ឃុំជាមួយគ្នា។

សមត្ថកិច្ចដដែរ បានបន្ថែមថា មូលហេតុនៃករណីខាងលើនេះ ដោយសារតែក្មេងទាំង២នាក់នេះ ទៅមើលគោ ស្របតែពេលនោះគោឆ្លងទៅស៊ីស្រូវ នៅត្រើយម្ខាង ក៏នាំគ្នាឆ្លងទឹកប្រឡាយទៅដេញគោ ហើយក៏បានលង់ទឹក ស្លាប់តែម្ដង។ បច្ចុប្បន្នសពក្មេងប្រុសទាំងពីរ ត្រូវបានយកទៅធ្វើបុណ្យតាមប្រពៃណី៕