Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គតិបណ្ឌិតសំខាន់ៗ១០ថ្មីទៀតនៅថ្ងៃអាទិត្យនេះពីព្រះបាទជ័យវរ្ម័នទី៧ និងអ្នកប្រាជ្ញាបណ្ឌិតជុំវិញពិភពលោក ផ្ដល់ដំបូន្មានល្អៗដល់មនុស្សជាតិ

22-07-2018 16:01

(ភ្នំពេញ)៖ ដោយកិច្ចខិតខំស្រាវជ្រាវក្នុងសៀវភៅទស្សនវិជ្ជាមួយចំនួនរួចមក អង្គភាពព័ត៌មាន Fresh News បានរកឃើញនូវព្រះបន្ទូររបស់ព្រះមហាក្សត្រខ្មែរបុរាណ និងដំបូន្មានពិសេសៗរបស់អ្នកប្រាជ្ញាបណ្ឌិតនានានៅជុំវិញពិភពលោក និងបានចម្លងយកមកផ្សព្វផ្សាយបន្តជូនមិត្តអ្នកអាន ក្នុងនោះគតិបណ្ឌិតចំនួន១០ ត្រូវបានយើងខ្ញុំសម្រឹងសម្រាំងយកមកផ្សព្វផ្សាយបន្ត។

ព្រះបន្ទូររបស់ព្រះមហាក្សត្រខ្មែរ និងដំបូន្មានពិសេសៗរបស់អ្នកប្រាជ្ញាបណ្ឌិតទាំងនោះ រួមមាន៖

១៖ ព្រះបាទជ័យវរ្ម័នទី៧ (ព្រះជ័យវធ៌ន) មានព្រះបន្ទូរកាលពីជាង១ពាន់ឆ្នាំមុនថា «ត្រូវមានជំហរដូចទឹកក្នុងអម្រែក ត្រូវមានភ្នែកមុតដូចជាសត្វខ្លែង»

២៖ អ្នកកាន់តែអាន អ្នកកាន់តែដឹងរឿងច្រើន, អ្នកកាន់តែរៀន អ្នកកាន់តែមានកន្លែងជាច្រើនដែលអ្នកនឹងទៅ។ លោកបណ្ឌិត ស៊ឺស្ស។

៣៖ ការសិក្សារៀនសូត្រដោយគ្មានការគិតគូរវែងឆ្ងាយ គឺឥតប្រយោជន៍នោះឡើយ។ ទស្សវិទូបុរាណចិន ខុង ជឺ។

៤៖ មនុស្សណាដែលអានច្រើនហើយប្រើខួរក្បាលតិច នឹងធ្លាក់ចូលទៅក្នុងទម្លាប់ខ្ជិលគិត។ លោក អាល់បឺត អាញស្តាញ។

៥៖ អ្នកដឹកនាំដ៏មានប្រាជ្ញា គឺជាអ្នកដឹកនាំដែលមានសមត្ថភាព ពិសេសធ្វើឱ្យកូនចៅដើរតាមដោយមិនសួរថា ហេតុអ្វី។

៦៖ កុំដឹកនាំក្រុមរបស់អ្នកដូចអ្នកលេងហ្គេម ព្រោះវាគ្មានកន្លែងសារដើមឡើយ។

៧៖ មុនក្លាយទៅជាអ្នកដឹកនាំ ជោគជ័យគឺជាការពង្រឹងខ្លួនឯង។ កាលណាបានក្លាយទៅជាអ្នកដឹកនាំរួចហើយ ជោគជ័យគឺជាការពង្រឹងអ្នកដទៃ។ លោក ចេក វ៉េលច៍ (Jack Welch)។

៨៖ រៀនពីអតីតកាល ត្រៀមសម្រាប់អនាគត និងផ្តោតលើបច្ចុប្បន្ន។ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ (Donald Tramp)។

៩៖ ជួយមនុស្សដែលទន់ខ្សោយ និងតូចទាបនៅពេលនេះ ព្រោះពេលក្រោយពួកគេនឹងក្លាយជាមនុស្សធំ និងខ្ពស់ខ្ពស់ ហើយពួកគេនឹងផ្លាស់ប្ដូរពិភពលោកជាក់ជាមិនខាន។ មហាសេដ្ឋីចិន ជែក ម៉ា (Jack Ma)។

១០៖ មនុស្សថ្លៃថ្នូរបំផុតជាងសត្វណាៗទាំងអស់ នៅពេលពួកគេនៅក្នុងច្បាប់ ប៉ុន្តែនៅពេលដែលនៅឆ្ងាយពីច្បាប់ មនុស្សគឺអាក្រក់បំផុត។ ទស្សនវិទូបុរាណក្រិច អារីស្តូត (Aristotle)៕