គ.ជ.ប បង្ហាញលទ្ធផលនៃការឃោសនារបស់គណបក្សនយោបាយ សម្រាប់ថ្ងៃទី៦ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦
12-07-2018 18:08
(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញលទ្ធផល នៃការឃោសនារបស់ គណបក្សនយោបាយនានា សម្រាប់ថ្ងៃទី០៦ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១២ ខែកក្កដានេះ។
គ.ជ.ប បានឱ្យដឹងថា ការឃោសនានេះ ប្រព្រឹត្តឡើងក្រោមបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាឱកាសឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ នៅថ្ងៃទី០៦នេះ ត្រូវបានធានា ហើយការឃោសនា បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា និងគ្មានអ្វីគួរឱ្យគត់សម្គាល់ឡើយ នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត បានទទួលពាក្យបណ្តឹងចំនួន៥ករណី ដែល១ករណី នៅខេត្តកណ្តាល កំពុងដោះសា្រយតាមនីតិវិធី និង៣ករណីទៀត បានដោះស្រាយចប់ជាស្ថាពរ ដោយក្នុងនោះនៅក្នុងខេត្តរតនគិរី៣ករណី និងខេត្តកែប១ករណី៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសទាំងស្រុងរបស់គ.ជ.ប៖