លោក ហ៊ីង ប៊ុនហៀង អំពាវនាវឲ្យលោកគ្រូអ្នកគ្រូទាំងអស់ នៅទូទាំងស្រុកកណ្តាលស្ទឹង ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០
08-07-2018 12:46
(កណ្តាល)៖ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិ និងជាប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកកណ្ដាលស្ទឹង បានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូទូទាំងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលជិត១០០០នាក់។
ពិធីនេះក៏មានការចូលរួមពីលោក បូរ ណារ៉េត អភិបាលស្រុកកណ្ដាលស្ទឹង, លោក ប៊ុន ថេង ប្រធានក្រុមប្រឹក្សាស្រុកកណ្ដាលស្ទឹង។
នៅក្នុងឱកាសនោះកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានក្រើនរំលឹកនូវការអភិវឌ្ឍន៍ប្រទេសគ្រប់វិស័យ និងមានសន្តិភាពពេញលេញទូទាំងប្រទេស ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានអំពាវនាវថា «យើងទាំងអស់គ្នា នាំគ្នាទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃបោះឆ្នោត២៩ កក្កដា ២០១៨ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា។
សូមបញ្ជាក់ សាលាទូទាំងស្រុកកណ្តាលស្ទឹងរួមមាន៖ មត្តេយ្យ១៧, សាលាបឋម៣២, អនុវិទ្យាល័យ១៣ និងវិទ្យាល័យចំនួន៣៕