វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា រៀបចំពិព័រណ៌ការងារលើកទី២ ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យការងារ
04-07-2018 18:00
(ភ្នំពេញ)៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ក្រោមកិច្ចសហប្រតិបត្តិការជាមួយ ទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន (JICA) នៅថ្ងៃទី០៤ ខែកក្កដានេះ បានរៀបចំពិព័រណ៍ការងារលើកទី២ ដែលមានក្រុមហ៊ុនចំនួន២៥ចូលរួម។
ពិព័រណ៌ការងារនេះត្រូវបានបង្កើតឡើង ដើម្បីចូលរួមចំណែកលើកកម្ពស់ ការអភិវឌ្ឍវិស័យការងារ ការបង្កើនឱកាសទទួលបានការងារ និងឱកាសកម្មសិក្សាកាន់តែងាយស្រួល សម្រាប់និស្សិតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងដើម្បីបង្កើតឲ្យមានការជួបគ្នារវាងនិស្សិត ក្រុមហ៊ុន និងដៃគូពាក់ព័ន្ធនានា សំដៅចូលរួមចំណែកផ្សព្វផ្សាយ ពីតម្រូវការការងារជំនាញ និងកម្លាំងពលកម្មនៅកម្ពុជា។
លោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ថ្លែងអំណរគុណក្រុមហ៊ុន និងដៃគូរពាក់ព័ន្ឋដែលបានចំណាយពេល អញ្ជើញចូលរួមក្នុងពិធី ហើយរៀបរាប់ពីប្រវត្តិវិទ្យាស្ថាន និងគោលបំណងក្នុងអង្គពិធី៕