អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង៩០០នាក់ ត្រូវបាន គ.ជ.ប ប្រកាសទទួលស្គាល់ ដើម្បីចូលរួមយកព័ត៌មានដំណើរ ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ (video)
04-07-2018 10:09
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចេញបណ្ណសម្គាល់ខ្លួនជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន៩១០នាក់ មកពីអង្គភាពសារព័ត៌មានចំនួន៩២ ដើម្បីចូលរួមយកព័ត៌មាន ក្នុងដំណើរការបោះឆ្នោយជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ។
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដូចខាងក្រោម៖