Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន Focus Design & Consultants Co.Ltd ប្រកាសឲ្យបុគ្គលិកម្នាក់ ដែលលួចលុយក្រុមហ៊ុន និងឯកសារពន្ធ យកមកប្រគល់វិញភ្លាម, ក្រុមហ៊ុនត្រៀមដាក់ពាក្យប្តឹងចាត់ការតាមច្បាប់

02-07-2018 17:29

(ភ្នំពេញ)៖ ក្រុមហ៊ុន Focus Design & Consultants Co.Ltd បានប្រកាសស្វែងរក អតីតបុគ្គលិករបស់ខ្លួនម្នាក់ ដែលបានលួចលុយក្រុមហ៊ុន និងយកឯកសារពន្ធក្រុមហ៊ុនគេចខ្លួនបាត់ មិនព្រមមកដោះស្រាយនោះឡើយ។

ក្រុមហ៊ុនបានបញ្ជាក់ថា ការគេចខ្លួនរបស់អតីតបុគ្គលិករូបនេះ បានធ្វើឲ្យមនុស្សមួយចំនួន បានមករកនាងនៅការិយាល័យធ្វើការ ដើម្បីទារលុយ ដែលនាងបានខ្ចីពួកគេ ហើយរត់គេចខ្លួនបាត់ មិនព្រមចូលមកដោះស្រាយ។

ក្រុមហ៊ុនបានឲ្យដឹងថា អតីតបុគ្គលិកខាងលើនេះ ឈ្មោះ Chak Sokunthea ID 050358082 (Business Partner)។

ក្រុមហ៊ុន បានបញ្ជាក់ថា ប្រសិនបងប្អូនប្រជាពលរដ្ឋណា ដែលបានឃើញបុគ្គល ដែលមានភិនភាគដូចរូបខាងក្រោម ឬស្គាល់ពីកន្លែងលាក់ខ្លួន សូមរាយការណ៍មកក្រុមហ៊ុន តាមរយៈលេខ០៧៧ ៧១៨ ២០៣ ក្រុមហ៊ុននឹងមានជូនសាគុណ ជាទីគាប់ចិត្ត ចំពោះការផ្តល់ដំណឹង រហូតឈានដល់ការឃាត់ខ្លួនជននេះបាន៕