រសៀលនេះ ក្រសួងអប់រំ ធ្វើសន្និសីទព័ត៌មាន ស្តីពីការរៀបចំប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ថ្ងៃ២០សីហា ២០១៨
02-07-2018 09:51
(ភ្នំពេញ)៖ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មានមួយ នៅវេលាម៉ោង២៖០០នាទីរសៀល ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះ ស្តីពីការរៀបចំ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ២០ សីហា ឆ្នាំ២០១៨។
សន្និសីទនេះ នឹងធ្វើឡើង នៅសាលប្រជុំ «ក» នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងបរិវេណស្តាតអូឡាំពិក) ក្នុងគោលបំណង ផ្សព្វផ្សាយពីដំណើរការ នៃការប្រឡង និងបទបញ្ញតិមួយចំនួន នៃការប្រឡង ជូនដល់សារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីផ្សព្វផ្សាយដល់សាធារណជន៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងអប់រំពាក់ព័ន្ធនឹងសន្និសីទ៖