Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្នងការខេត្តក្រចេះ ចុះពិនិត្យមើលជីវភាពរស់នៅ របស់អ្នកបន្សាបសារធាតុញៀន នៅមណ្ឌលគ្រឿងញៀនក្រចេះឱកាសថ្មី

30-06-2018 15:56

(ក្រចេះ)៖ លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ បានដឹកនាំគណៈស្នងការ ចុះពិនិត្យមើលជីវភាពរស់នៅ របស់អ្នកបន្សាបសារធាតុញៀន នៅក្នុងមណ្ឌលគ្រឿងញៀនក្រចេះឱកាសថ្មី​។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត ក៏បាននាំយកអំណោយជាគ្រឿងឧភោគបរិភោគ និងថវិកា​ចំនួន៥លានរៀល ដែលជាអំណោយ​របស់លោក វ៉ា ថន អភិបាលខេត្តក្រចេះ​ ប្រគល់ជូនដល់មណ្ឌលអប់រំព្យាបាលបន្សាប និងស្តានីតិសម្បទាន អ្នកញៀនគ្រឿងញៀន​ក្រចេះឱកាសថ្មីនេះផងដែរ។

លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងថា មណ្ឌលអប់រំព្យាបាលបន្សាប និងស្តានីតិសម្បទាន អ្នកញៀនគ្រឿងញៀន ក្រចេះឱកាសថ្មី ត្រូវបានដំណើរការមានរយៈពេលជាងកន្លះឆ្នាំមកនេះ ទទួលបានអ្នករងគ្រោះដោយសារធាតុញៀន​ចំនួន១០០នាក់។

បន្ថែមពីនេះ លោកស្នងការ បានជំរុញឲ្យអ្នករងគ្រោះសារធាតុញៀន ត្រូវព្យាយាមបន្សាបសារធាតុញៀន ឲ្យអស់ពីក្នុងខ្លួន ត្រូវខិតខំប្រឹងប្រែងព្យាបាល និងទទួលយកការបណ្តុះបណ្តាល ធ្វើយ៉ាងណាឲ្យខ្លួន​បានរស់នៅក្នុងសង្គមវិញបាន៕