Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រយ័ត្នសុខភាព! រកឃើញផ្លែប៉េងប៉ោះ មានផ្ទុកសំណល់កសិកម្ម នៅផ្សារក្រុងព្រៃវែង, មន្រ្តីកាំកុងត្រូលដកហូត យកទៅដុតកម្ទេចចោល

29-06-2018 15:39

(ព្រៃវែង)៖ សាខាកាំកុងត្រូលខេត្តព្រៃវែង សហការជាមួយរថយន្តពិសោធន៍ចល័ត នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានចុះត្រួតពិនិត្យទំនិញនៅផ្សារក្រុងព្រៃវែង ខេត្តព្រៃវែង។

មន្រ្តីសាខាកាំកុងត្រូលខេត្តព្រៃវែង បានឲ្យដឹងថា នៅក្នុងការចុះត្រួតពិនិត្យទំនិញនៅផ្សារក្រុងព្រៃវែងនេះ គឺបានយកគំរូ បន្លែ ផ្លែឈើ, គ្រឿងសមុទ្រ, សាច់ក្រក, ប្រហុក, ជ្រក់ ។ល។ សរុបបានចំនួន២៦ គំរូ ស្មើរនឹង២៦មុខ បញ្ជូនមករថយន្តពិសោធន៍ចល័ត ដើម្បីធ្វើការវិភាគភ្លាមៗ រកសារធាតុគីមី។

ជាលទ្ទផល នៃការវិភាគ មន្រ្តីជំនាញបានរកឃើញ១គំរូ ផ្លែប៉េងប៉ោះ ចំនួន៥គីឡូក្រាម មានផ្ទុកនូវសារធាតុកាក សំណល់ថ្នាំកសិកម្ម។ បន្ទាប់មកមន្ត្រី កាំកុងត្រូលក៏បានធ្វើការណែនាំ ដល់អ្នកលក់ និងបានធ្វើកំណតើហេតុដកហូតយក មកកំទេចចោលតែម្តង។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារ។

មន្រ្តីកាំកុងត្រូលព្រៃវែង ក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរនិងចែកចាយ តែទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាពអ្នកប្រើប្រាស់៕