សមាគមខ្មែរនៅអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ស្នើសុំទូតជប៉ុនប្រចាំប្រទេសទាំងពីរនេះ បន្តគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ!
27-06-2018 09:05
(ភ្នំពេញ)៖ សមាគមខ្មែរនៅអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ នាថ្មីៗនេះ បានស្នើសុំដល់អគ្គរាជទូត ប្រទសអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ បន្តគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ។ នេះបើតាមលិខិតរបស់ សមាគមខ្មែរនៅអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨។
ការអន្តរាគមន៍របស់ សមាគមខ្មែរនៅអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ បានធ្វើឡើងបន្ទាប់ពីមានក្រុមប្រឆាំងមួយក្តាប់តូច បានធ្វើបាតុកម្ម ទាមទារ និងប្រឆាំងប្រទេសជប៉ុន ដែលផ្តល់ជំនួយដល់ការបោះឆ្នោតនៅកម្ពុជា។
ខាងក្រោមនេះជាលិខិតរបស់ សមាគមខ្មែរនៅអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ ផ្ញើជូនដាក់ដោយឡែកពីគ្នា ទៅកាន់ស្ថានទូតជប៉ុន ប្រចាំនៅប្រទេសទាំងពីរខាងលើ៖