Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិ ក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦មិថុនា

26-06-2018 13:54

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារលិខិតជូនជនរួមជាតិ ក្នុងឱកាសនៃការប្រារព្ធ ទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ ដោយសម្ដែងនូវមនោសញ្ចេតនារីករាយ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំប្រារព្ធទិវាដ៏មានសារៈសំខាន់នេះ។

សារលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការប្រារព្ធទិវាអន្ដរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រាប់ឆ្នាំនេះ ត្រូវបានធ្វើឡើងក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្ដអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដំណាក់កាលទី៣ ជាបន្ដទៀត។

ដូច្នេះដើម្បីឲ្យយុទ្ធនាការនេះ កាន់តែមានការចូលរួម និងគាំទ្រផុលផុសថែមទៀត ដ៏ដូចជាដើម្បីអបអរសាទរការប្រារព្ធ ទិវាអន្ដរជាតិនេះ សម្ដេចតេជោ ហ៊ុន សែន បានបន្ដជំរុញឲ្យប្រើប្រាស់ពាក្យស្លោក «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន» ព្រោះថា មានតែការចូលរួមពីគ្រប់មជ្ឈដ្ឋាន នៃសង្គមទេ ទើបបញ្ហាគ្រឿងញៀនអាចដោះស្រាយបានដោយជោគជ័យ។

បើតាមសម្ដេចតេជោនាយករដ្ឋមន្ដ្រី សារៈសំខាន់នៃ «ការចូលរួមទាំងអស់គ្នា» គឺមានន័យថា ត្រូវមានការចូលរួមចាប់តាំងពីបុគ្គលម្នាក់ៗ ក្រុមគ្រួសារនីមួយៗ សហគមន៍ រហូតដល់អង្គភាព ក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាល ហើយធ្វើការព្រមៗគ្នាទៅតាមតួនាទី និងភារកិច្ចពាក់ព័ន្ធទាំងដោយផ្ទាល់ និងដោយប្រយោល៕

សូមអានខ្លឹមសារលម្អិតនៃសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានទាំងស្រុងនៅខាងក្រោមនេះ៖