Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជនសង្ស័យ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដកហូតបានវត្ថុតាងមួយចំនួនធំ នៅក្រុងប៉ោយប៉ែត

23-06-2018 15:21

(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បន្តប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន និងបានសហការជាមួយកម្លាំងនគរបាលសង្កាត់ផ្សារកណ្តាល ឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់​ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដកហូតបានថ្នាំញៀនមួយចំនួន ស្ថិតនៅចំណុចភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Frseh News នៅទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ ឱ្យដឹងថា ជនសង្ស័យទី១មានឈ្មោះ៖ ដួង វីរៈ អាយុ២២ឆ្នាំ, ទី២៖ ឈ្មោះ ហៀង ថាត់ អាយុ១៩ឆ្នាំ មានទីលំនៅភូមិអូរនាង សង្កាត់ផ្សារកណ្តាល និងទី៣៖ ឈ្មោះ សុខា សៅ អាយុ២២ឆ្នាំ មានទីលំនៅភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល។ ដកហូតបានវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ICE ចំនួន២១ថងតូច។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕