Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បំពាក់ឯកសណ្ឋាន១២កំផ្លេ និងវិទ្យុទាក់ទង១២គ្រឿង ជូនប្រជាការពារសង្កាត់ស្រយ៉ូវ ខេត្តកំពង់ធំ, លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ជម្រុញឱ្យពលរដ្ឋបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

22-06-2018 19:06

(កំពង់ធំ)៖ នៅរ​សៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរ ភូមិ-ឃុំ អធិការនគរបាលក្រុងស្ទឹងសែន នគរបាលប៉ុស្តិ៍រដ្ឋបាល មេបញ្ជាការផ្នែកសឹករងក្រុងស្ទឹងសែន រួមជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ចុះបំពាក់ឯកសណ្ឋាន១២កំផ្លេ និងវិទ្យុទាក់ទង១២គ្រឿង ជូនប្រជាការពារនៅនៅភូមិរលួស សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

បន្ទាប់ពីបំពាក់ឯកសណ្ឋានប្រជាការពារទាំង១២នាក់ រួមមក លោកឧត្ត​មសេនីយ៍ទោ សោម ស៊ុន បានធ្វើការកោតសរសើរចំពោះប្រជាការពារ ដែលបានលះបង់កម្លាំងកាយចិត្ត គ្មានប្រាក់បៀវត្សដើម្បីបម្រើសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោក សោម ស៊ុន ក៏បានហាមឃាត់ផងដែ​រនូវការប្រព្រឹត្តិអំពើខុសច្បាប់ទាំងឡាយណាដែលនាំឲ្យវិនាសដល់ខ្លួន ដូចជាការស្លៀកពាក់ឯកសណ្ឋានក្លែងជា កងកម្លាំងប្រដាប់អាវុធ ការគម្រាមកំហែងប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងការអនុវត្តខុសពីសិទ្ធិប្រជាការពារដែលមានចែងក្នុងគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ។

លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជន ពិសេសលោក ឆេង បូរ៉ា នាយទាហានតំបន់សឹក បានឧបត្ថម្ភថវិកាចំនួន ៤៥០,០០០ រៀល សម្រាប់ចែកជូនប្រជាពលរដ្ឋ និងប្រជាការពារ ក្នុងម្នាក់ៗ ១០,០០០ រៀល និងលោកវរសេនីយ៍ទោ សៀង ហុកឃាន់ មេបញ្ជាការ ផ្នែកសឹករងក្រុងស្ទឹងសែន ដែលបានចំណាយថវិកាទិញឯកសណ្ឋាន និងវិទ្យុទាក់ទង ជូនដល់ប្រជាការពារយើងនៅពេលនេះ។

ក្នុងឱកាសនោះដែរ លោក ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះកុំបីខាន៕