Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រូបង្រៀនរដ្ឋ ទទួលបានការបញ្ចុះតម្លៃ ២០ភាគរយ រយៈពេល២ខែ ពីហាងស្បែកជើងល្បីមួយ មកពីអាមេរិក

22-06-2018 15:35

(ភ្នំពេញ)៖ ហាងលក់ស្បែកជើងម៉ាក Skechers បានប្រកាសបញ្ចុះតម្លៃ២០ភាគរយ រយៈពេល២ខែ សម្រាប់អតិថិជនរបស់ខ្លួន ដែលជាគ្រូបង្រៀន ដែលបម្រើការងារនៅក្នុងស្ថាប័នរដ្ឋនានា។ ការបញ្ចុះតម្លៃសម្រាប់គ្រូបង្រៀននេះ ធ្វើឡើងចាប់ពីថ្ងៃទី២១ ខែមិថុនា រហូតដល់ថ្ញៃទី៣១​ ខែសីហា ឆ្នាំ២០១៨។

ស្បែកជើងម៉ាក Skechers គឺជាផលិតផលនាំចូលផ្តាច់មុខ ដោយក្រុមហ៊ុន វី២វី ខបភើរេសិន( V2V Corporation Co.,Ltd) ដែលបានទទួលសិទិ្ធផ្តាច់មុខពីក្រុមហ៊ុន Skechers USA Inc.II និងសិទ្ធិចែកចាយផ្តាច់មុខពី Skechers Singapore PTE Ltd ។

លោកស្រី ហុក គីមលៀង អ្នកចាត់ការទូទៅ ហាងលក់ស្បែកជើងម៉ាក Skechers បានបញ្ជាក់ថា «យើងដឹងច្បាស់ថា លោកគ្រូ អ្នកគ្រូ គឺប្រៀបដូចជាអ្នកមានគុណទីពីរ ព្រោះលោកបានផ្តល់នូវចំណេះវិជ្ជា និងដំបូន្មានល្អៗ ដែលជាគ្រឹះដ៏សំខាន់សម្រាប់សិស្សានុសិស្សគ្រប់រូប។ ដូច្នេះដើម្បីជាការរំឭកគុណ ដល់ការខិតខំប្រឹងប្រែង ចំពោះការលះបង់របស់លោកគ្រូ អ្នកគ្រូ ក្នុងការបណ្តុះបណ្តាលលើវិស័យអប់រំនេះ ក្រុមហ៊ុនមានលទ្ធភាព សូមធ្វើការតបស្នងសងគុណតាមរយៈ ការផ្តល់ជូននៅការបញ្ចុះតម្លៃ ដ៏ពិសេស២០% រាល់ការមកទិញស្បែកជើង នៅសាខាទាំងពីរហាង Skechers តាមបណ្តោយផ្លូវ ព្រះសីហនុ និងផ្សាទំនើប អ៊ីអនម៉ល(២) សែនសុខ»

លោកស្រី បានបន្ថែមថា ចំពោះលោកគ្រូ អ្នកគ្រូ ដែលមកទិញស្បែកជើងនៅសាខាណាមួយ របស់ហាងលក់ស្បែកជើងម៉ាក Skechers ដោយគ្រាន់តែបង្ហាញ បណ្ណសម្គាល់ខ្លួន ជាគ្រូបង្រៀននៅក្នុងស្ថាប័នរដ្ឋដល់បុគ្គលិកហាងនោះ នឹងទទួលបានការបញ្ចុះតម្លៃនេះភ្លាមៗ។

លោកស្រី ហុក គីមលៀង ក៏បានបង្ហាញការជឿជាក់ថា ការចូលរួមចំណែកនេះ ពិតជាអាចជួយសម្រួលដល់លោកគ្រូ អ្នកគ្រូ និងជួយដល់សុខភាពផងដែរ ពីព្រោះស្បែកជើងម៉ាក Skechers គឺជាស្បែកជើងដែលមានបន្ថែមនៅបច្ចេកវិជ្ជាថ្មីៗ មានទ្រនាប់ស្បែកជើងទន់ ស្រាលធ្វើឲ្យមានលក្ខណៈងាយស្រួល នឹងជួយបន្ធូរដល់ការឈរដែលមានរយៈពេលយូរ ដោយមិនធ្វើឲ្យចុករោយ និងមានផាសុខភាព។

សូមបញ្ជាក់ថា ហាង Skechers មានទីតាំង២កន្លែង នៅរាជធានីភ្នំពេញ ក្នុងនោះមានសាខាទី១ ផ្ទះ46Eo, មហាវិថី ព្រះសីហនុ, សង្កាត់ទន្លេបាសាក់, ខណ្ឌចំការមន និងសាខាទី២ ផ្សារទំនើប អ៊ីអនម៉លសែនសុខ (ជាន់ទី១): ផ្លូវ 1003, សង្កាត់ ភ្នំពេញថ្មី, ខណ្ឌសែនសុខ៕