អង់គ្លេស ស៊ុតបំប៉ោងសំណាញ់ ទុយនេស៊ី ក្នុងលទ្ធផល ២-១ នៃ World Cup 2018
19-06-2018 03:01
(ម៉ូស្គូ)៖ អតីតម្ចាស់ជើងឯក World Cup 1966 អង់គ្លេស បានស៊ុតបំប៉ោងសំណាញ់ ទុយនេស៊ី នៅវគ្គសន្សំពិន្ទុនៃពូល G ក្នុង World Cup 2018 នៅប្រទេសរុស្ស៊ី ក្នុងលទ្ធផល ២-១។
ទាំងពីរគ្រាប់ ត្រូវបានធ្វើឡើងដោយកីឡាករខ្សែប្រយុទ្ធដ៏សំខាន់របស់អង់គ្លេស គឺកីឡាករ Harry KANE ពាក់លេខ៩ នៅនាទីទី១១ និងនៅនាទីទី៩១៕