Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យបញ្ជាការដ្ឋានអង្គរក្ស ចេញសេចក្ដីថ្លែងការណ៍ ច្រានចោលព័ត៌មានផ្សាយនៅវិទ្យុអាស៊ីសេរី ដែលបានមួលបង្កាច់កេរ្ដិ៍ឈ្មោះ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង (Video inside)

15-06-2018 21:48

(ភ្នំពេញ)៖ អ្នកនាំពាក្យបញ្ជាការដ្ឋានអង្គរក្ស បានចេញសេចក្ដីថ្លែងការណ៍ ច្រានចោលទាំងស្រុងនូវព័ត៌មាន ដែលផ្សាយនៅវិទ្យុអាស៊ីសេរី នូវពាក្យពេជន៍របស់ លោក ប្រែដ អាដាំ ដែលជាពាក្យពេជន៍មួលបង្កាច់បង្ខូចកេរ្ដិ៍ឈ្មោះ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។

សេចក្ដីថ្លែងការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ អ្នកនាំពាក្យបញ្ជាការដ្ឋានអង្គរក្ស បានច្រានចោល ចំពោះការចោទប្រកាន់ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ថាបានឃុបឃិត និងកាងពូកជនជាតិចិន ឲ្យមានការបើកបនល្បែងកាស៊ីណូខុសច្បាប់ និងកាងឈ្នួញចិនឲ្យមករុករករ៉ែខុសច្បាប់នៅកម្ពុជា។

អ្នកនាំពាក្យបញ្ជាការដ្ឋានអង្គរក្ស ក៏បានច្រានចោលការផ្សាយរបស់អាស៊ីសេរីថា នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មានអង្គរក្សឆ្វេងស្ដាំរាប់មិនអស់ តាមបម្រើនៅក្នុងផ្ទះ និងច្រានចោលការចោទថា នាយឧត្តមសេនីយ៍ មានទ្រព្យសម្បតិ្ដលុយកាក់ច្រើនណាស់ ហើយបានផ្ញើទុកនៅធនាគារក្នុងប្រទេសសឹង្ហបុរី៕

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីថ្លែងការណ៍ដែលមានទាំងស្រុងនៅខាងក្រោមនេះ៖