Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

TOP NEWS: មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស ថ្កោលទោសយ៉ាងដាច់អហង្កាចំពោះទង្វើដ៏អគតិរបស់ សហរដ្ឋអាមេរិក

13-06-2018 16:15

(ភ្នំពេញ)៖ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ នៃបញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានថ្កោលទោស យ៉ាងដាច់អហង្កាចំពោះទង្វើដ៏អគតិ របស់សហរដ្ឋអាមេរិក ដែលបានដាក់ទណ្ឌកម្មមលើ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស។

ការសម្រេចដាក់ទណ្ឌកម្មលើ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បែបនេះ គឺជាការរំលោភឯករាជ្យភាពរបស់ប្រទេសកម្ពុជា ដែលជារដ្ឋអធិបតេយ្យមួយ យ៉ាងអយុត្តិធម៌ទីបំផុត ហើយគឺជាការសម្រេចដ៏ល្ងង់ខ្លៅ ធ្វើឡើងដោយទំនើងចិត្ត សហរដ្ឋអាមេរិក ដែលមិនមានមូលដ្ឋានច្បាស់លាស់។

ប្រតិកម្មភ្លាមៗរបស់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស បានធ្វើឡើងបន្ទាប់ពីមានសហរដ្ឋអាមេរិកបានសម្រេច នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ដោយដាក់ទណ្ឌកម្ម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស៕