មហាព្រឹត្តិការណ៍មេដាយមាស «GANZBERG Golden Night» ស្ថាប័នកំពូល Monde Selection នាំយកមេដាយមាស មកប្រគល់ជូនស្រាបៀរហ្គេនស៍បឺគ នៅទីក្រុងភ្នំពេញ ដោយផ្ទាល់!
13-06-2018 11:09
(ភ្នំពេញ)៖ GANZBERG Golden Night ប្រារព្ធឡើងដើម្បីអបអរសាទរ ក្នុងឱកាសដែលស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាស លើគុណភាពកំរិតពិភពលោកផ្ទួនៗ ឆ្នាំ២០១៧ និង២០១៨។
អ្នកតំណាងស្ថាប័នកំពូល Monde Selection នឹងនាំយកមេដាយមាស មកប្រគល់ជូនស្រាបៀរហ្គេនស៍បឺគ ដោយផ្ទាល់នៅទីក្រុងភ្នំពេញ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ នៅសណ្ឋាគារសុខាភ្នំពេញ។
ស្រាបៀរ ហ្គេនស៍បឺគ ឈ្នះមេដាយមាសនេះ ក្រោមការវាយតម្លៃយ៉ាងល្អិតល្អន់ ពី Monde Selection ដែលបានសម្រេចផ្តល់មេដាយមាសផ្ទួនៗ ដល់ស្រាបៀរ ហ្គេនស៍បឺគ គឺព្រោះតែស្រាបៀរ ហ្គេនស៍បឺគ ផលិតដោយ ជនជាតិអាល្លឺម៉ង់ វត្ថុធាតុដើមអាល្លឺម៉ង់ ការផលិតប្រកាន់ខ្ជាប់តាមច្បាប់បន្សុទ្ធ នៃស្រាបៀរអាល្លឺម៉ង់ គ្រប់តំណក់ស្រាបៀរហ្គេនស៍បឺគ ពោរពេញដោយទំនួលខុសត្រូវខ្ពស់ ដោយឆ្លងកាត់ការពិនិត្យធ្វើតេស្ត យ៉ាងល្អិតល្អន់ ចំនួន៥០០ដង។
ដូច្នេះ សូមចូលរួមអបអរសាទរ កំណត់ត្រាថ្មី ជោគជ័យថ្មី សមិទិ្ធផលលំដាប់ពិភពលោក ស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាស កំរិតពិភពលោកផ្ទួនៗ ឆ្នាំ២០១៧ និង២០១៨ និងតាមដាននូវមហាប្រព្រឹត្ដិការណ៍នេះ ទាំងអស់គ្នានៅថ្ងៃទី១៦ ខែមិថុនា ខាងមុខនេះ នៅសណ្ឋាគារសុខាភ្នំពេញ ហើយក៏នឹងមានការផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង៨យប់តទៅផងដែរ៕