វីដេអូណែនាំ ស្ដីពីរបៀបប្រើសេវារថយន្តក្រុង របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (Video inside)
07-06-2018 15:30
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានផលិតវីដេអូណែនាំ ស្ដីពីរបៀបប្រើសេវារថយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City bus) ដើម្បីពន្យល់បងប្អូនប្រជាពលរដ្ឋងាយស្រួលទទួលសេវានេះ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមប្រើប្រាស់សេវារថយន្តក្រុងសាធារណៈទាំងអស់គ្នា ដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងរាជធានីភ្នំពេញ៕