Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិស័យឯកបានចូលរួមចំណែកយ៉ាងច្រើន សម្រាប់កសាង និងអភិវឌ្ឍន៍មូលដ្ឋាន​នៅខណ្ឌពោធិ៍សែនជ័យ, អភិបាលខណ្ឌអំពាវនាវឲ្យវិស័យឯកជន បន្តការចូលរួមបន្ថែមទៀត

04-06-2018 14:27

(ភ្នំពេញ)៖ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ បានលើកឡើងថា វិស័យឯកជនបានចូលរួមចំណែកមួយផ្នែកធំ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងខណ្ឌ ដែលជាផ្នែកមួយជួយសម្រួល ដល់ការលំបាករបស់រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋផងដែរ។

លោក ហែម ដារិទ្ធ បានថ្លែងបែបនេះ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨នេះ បន្ទាប់ពីមានក្រុមហ៊ុនឯកជនមួយ បានលះបង់នូវថវិកាផ្ទាល់ខ្លួន ដើម្បីកសាងសមិទ្ធផលមួយចំនួន ដែលនៅខ្វះខាត ដើម្បីជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ជាក់ស្តែងនៅថ្ងៃនេះ លោក លី គឹមហេង បានឧបត្ថម្ភដីចំនួន៣០ឡាន ដើម្បីចាក់បំពេញផ្លូវដែលខូចខាតនៅចំណុចភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ ដើម្បីឱ្យពលរដ្ឋធ្វើដំណើរនៅលើដងនេះ មានភាពងាយក្នុងការធ្វើដំណើរ ឆាប់រហ័ស មានសុវត្ថិភាព និងទាន់ពេលវេលាផងដែរ។

លោក ហែម ហែម ដារិទ្ធ បានបញ្ជាក់ថា សម្រាប់ផ្លូវមួយខ្សែនេះ នឹងត្រូវចាក់បេតុងនៅដើមខែកក្កដា ឆ្នាំ២០១៨ នឹងគ្រោងបញ្ចប់នៅចុងខែវិច្ឆិកា ឆ្នាំ២០១៨ ផងដែរ៕