រោងភាពយន្ត «លេជេន» បញ្ចាំងភាពយន្ត ជូនកុមារកំព្រាមកពី ៣អង្គការទស្សនា ក្នុងឱកាសទិវាសិទ្ធិកុមារ អន្តរជាតិ «១មិថុនា»
01-06-2018 14:37
(ភ្នំពេញ)៖ ក្នុងឱកាសទិវាសិទ្ធិកុមារអន្តរជាតិ «១មិថុនា» នៅឆ្នាំនេះ រោងភាពយន្ត លេជេន មានកម្មវិធីពិសេស សម្រាប់កុមារទាំងអស់ ដែលមកពីអង្គការមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា។ រោងភាពយន្ត លេជេន បានមានប្រារព្ធកម្មវិធីសប្បុរសធម៌ ដោយមានការចាក់បញ្ចាំងនូវរឿង តុក្កតា Boonie Bears: The Big Shrink និងការផ្តល់ជាកាដូដូចជា៖
- ទឹកដោះគោ Meiji
- ដូណាត់ Krispy Krime
- ទឹកពិសារបរិសុទ្ធ Dasani
- ពោតលីងខ្នាតកុមារពីលេជេន
- រូបបិទតុក្កតារបស់លេជេន
- ប៉េងប៉ោង។
កម្មវិធីសប្បុរសធម៌នេះ ផ្តល់ជូនប្អូនៗ ដែលមកពីអង្គការទាំង៣ រួមមាន អង្គការមូលនិធិកុមារកម្ពុជា ហៅកាត់ថា CCF, អង្គការគថ្លង់ នៅច្បារអំពៅ និងអង្គការស្នាមញញឹមកម្ពុជា ហៅកាត់ថា PSE។ ក្មេងៗសរុបទាំងអស់ ប្រហែលជា៧០០នាក់ សម្រាប់កម្មវិធីនេះដែរ នឹងមានធ្វើឡើងនៅគ្រប់សាខាទាំង៤ របស់រោងភាពយន្តលេជេន តែម្ដង ដែលមានការចូលរួម ឧបត្ថម្ភពីក្រុមហ៊ុននានាដូចជា កូកាកូឡា, វេសថិចមេឌា លីមីធីត, ហាង គ្រីសស្ពី គ្រីម, ទឹកដោះគោ Meji និង ក្រុមហ៊ុន Sonavith។
ក្រៅពីកម្មវិធីសម្បុរសធម៌នេះ សម្រាប់ប្រិយមិត្តផ្សេងៗទៀត ដែលជាហ្វេនរបស់រោងភាពយន្តលេជេន ក៏អាចនាំកូនៗ មកទស្សនារឿង នៅរោងភាពយន្តផងដែរ ដែលយើងក៏មានប៉្រូម៉ូសិនផ្សេងទៀត សម្រាប់ឱកាសពិសេសនេះផងដែរ ដើម្បីអបអរទិវាសិទ្ធកុមារអន្តរជាតិ ដោយគ្រាន់តែលោកអ្នកជាវសំបុត្រកុន មួយសន្លឹកលោកអ្នកនឹងទទួលបាន ពោតលីងខ្នាតកុមារ១, រូបបិទតុក្កតារបស់លេជេន១ និងប៉េងប៉ោង១៕